ព័ត៌មានទាន់ហេតុការណ៍៖

ទូកចម្រុះពណ៌ចំនួន ១២៨ទូក បានបណ្ដែតខ្លួន ជាក្បួននៅតាមដងស្ទឹងសៀមរាប ទាក់ទាញភ្ញៀវទេសចរបរទេសខ្លាំងបំផុត !

ចែករំលែក៖

ខេត្តសៀមរាប៖ ទូកចម្រុះពណ៌ចំនួន ១២៨ទូក បានបណ្ដែតខ្លួន ជាក្បួននៅតាមដងស្ទឹងសៀមរាប នារសៀលថ្ងៃទី១៥ មេសានេះ។ ទូកទាំងនេះ នឹងត្រូវដាក់ឱ្យសាធារណជនជិះកម្សាន្តនៅក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ២០២៥ បន្ទាប់ពីចប់ក្បួនដង្ហែ។

រដ្ឋបាលខេត្តសៀមរាបបានបញ្ជាក់ថា ៖ ទិដ្ឋភាពភ្ញៀវទេសចរជាតិ អន្តរជាតិប្រមាណ ៧៩៤,៥៣៧នាក់ចូលរួមទស្សនា កម្សាន្ត សប្បាយក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តថ្ងៃទីមួយ ។ 

ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តថ្ងៃទី១ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ មានភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋមកទស្សនាកម្សាន្តនៅតំបន់អង្គរ និងក្នុងក្រុងសៀមរាបសរុបមានចំនួនប្រមាណ ៧៩៤,៥៣៧ នាក់ ក្នុងនោះ៖

-ភ្ញៀវទេសចរបរទេសមានចំនួន ៤,៥៣៧ នាក់

-ភ្ញៀវទេសចរជាតិ និងបងប្អូនប្រជាពលរដ្ឋមានចំនួន ប្រមាណ ៧៩០,០០០ នាក់ ៕

ដោយ ៖ សិលា


ចែករំលែក៖