អន្តរជាតិ ៖ នារសៀលថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ព្រឹក ថ្ងៃទី ១៦ ខែមេសា តាម ម៉ោង ក្នុង តំបន់ ព្រះចៅ Sultan AbdullahibniSultan Ahmad Shah ប្រមុខដឹកនាំកំពូលនៃប្រទេស ម៉ាឡេស៊ី បាន ទទួលជួប ព្រះរាជសវនាការ ជា មួយ លោក Xi Jinping ប្រធានរដ្ឋចិន នៅ ព្រះបរមរាជវាំង ម៉ាឡេស៊ី ។
គេហទំព័រ «CCFR China state-controlled media » ថ្លែងក្នុង កិច្ចជំនួប លោក Xi Jinping បាន លើកឡើង ថា ប្រទេសចិននិងម៉ាឡេស៊ី គឺជា អ្នក ជិត ខាងល្អ មិត្តល្អ និង ដៃគូល្អ ហើយ ភាគីទាំងពីរ បាន ធ្វើ ការ ប្រាស្រ័យទាក់ទងទៅវិញ ទៅ មក ដូចជាសាច់ ញាតិ និង មានភាពជិតស្និទ្ធដូចជាគ្រួសារតែមួយ ។ ខ្ញុំរីករាយធ្វើកិច្ចខិតខំ ប្រឹង ប្រែង ជាមួយ ព្រះអង្គម្ចាស់ ដើម្បី ដឹកនាំ ទំនាក់ទំនង ចិន-ម៉ាឡេស៊ីឱ្យ ទទួល បាន ការ អភិវឌ្ឍ ប្រកបដោយស្ថិរភាព និង យូរ អង្វែង រួមគ្នា កសាង សហគមន៍ រួម វាសនា ចិន-ម៉ាឡេស៊ី ដែល ប្រកបដោយ យុទ្ធសាស្រ្ត កម្រិត ខ្ពស់ ក្នុងន័យចាប់ដំណើរការ” ៥០ ឆ្នាំមាស”ថ្មី សម្រាប់ ទំនាក់ ទំនង ចិន-ម៉ាឡេស៊ី។
ជាការឆ្លើយតប ព្រះចៅ Sultan AbdullahibniSultan Ahmad Shah មានព្រះបន្ទូល ថា ម៉ាឡេស៊ី យកចិត្តទុកដាក់ខ្ពស់ចំពោះទំនាក់ទំនងជាមួយប្រទេសចិន ។ គេហទំព័រ «CCFR China state-controlled media » មិនថា សភាព ការណ៍ អន្តរជាតិ មាន ការប្រែប្រួលយ៉ាងណាក្តី ក៏ប្រទេសទាំងពីរ សុទ្ធតែ នឹង ពួតដៃគ្នា ដើរ ឆ្ពោះ ទៅមុខ និង ធ្វើកិច្ច សហប្រតិបត្តិការឈ្នះ-ឈ្នះ ដើម្បី ជំរុញ ការ កសាង សហគមន៍ រួម វាសនា ម៉ាឡេស៊ី -ចិន ដែល ប្រកបដោយ យុទ្ធសាស្រ្ត កម្រិត ខ្ពស់ ។ ក្នុងនាមជាប្រធាន ផ្លាស់ វេន នៃ អាស៊ាន និង ជា ប្រទេស សម្របសម្រួលទំនាក់ទំនងចិន-អាស៊ាន ភាគី ម៉ាឡេស៊ី នឹង ធ្វើ កិច្ច ខិត ខំប្រឹងប្រែង ដើម្បី ជំរុញ ទំនាក់ទំនង អាស៊ាន – ចិន ឱ្យ ទទួលបាន ការអភិវឌ្ឍ កាន់ តែ ច្រើន ក៏ ដូច ជា រួមគ្នា បង្កើត អនាគត ដែល ប្រកបដោយ សន្តិភាពនិងវិបុលភាព ៕
ដោយ ៖ សិលា