ព័ត៌មានទាន់ហេតុការណ៍៖

បាល់ប៉េណាល់ទីមួយគ្រាប់របស់Raphinhaចុងម៉ោងជួយ Barcelona បន្តនាំមុខ៧ពិន្ទុនៅLaLiga

ចែករំលែក៖

ក្រុមបាល់ទាត់Barcelonaនៅបន្តនាំមុខឈរលើកំពូលតារាងអេស្ប៉ាញLaLigaក្រោយយកឈ្នះក្រុម Celta Vigo ដោយលទ្ធផល 4-3នៅក្នុងទឹកដីរបស់ខ្លួនកាលពីយប់ម៉ិញ។

ម្ចាស់ផ្ទះដឹកដោយលោក Hansi Flickត្រូវបានក្រុមភ្ញៀវនាំមុខមុន3-1ក្នុងរយៈពេល៦២នាទីដោយការស៊ុតបាល់បញ្ចូលទីរបស់ Borja Iglesiasទាំង៣គ្រាប់របស់ក្រុមCelta Vigo។

នៅនាទីទី៦៤និង៦៨កីឡាករDani Olmo និង Raphinhaរកបានម្នាក់មួយគ្រាប់ធ្វើឱ្យម្ចាស់ផ្ទះតាមបានស្មើវិញ។

ក្រុមCelta សង្ឃឹមទទួលបាន១ពិន្ទុវិលត្រឡប់ទៅផ្ទះវិញប៉ុន្តែភ្លាត់ស្នៀត រងការពិន័យត្រូវបានផ្តល់តាមការណែនាំរបស់ VAR ហើយ Raphinha បានបង្កើនការស៊ុតបញ្ចូលទីពិន័យ១១ម៉ែត្រនៅក្នុងនាទីទី៩០+៨ជិតចប់ការប្រកួត។

ជ័យជម្នះនេះបានពង្រីកការនាំមុខរបស់ Barcelona លើក្រុមលេខ 2 Real Madrid ដល់ទៅ 7 ពិន្ទុ មុនពេលដែល Real ធ្វើជាម្ចាស់ផ្ទះទទួលក្រុម Athletic Bilbao នៅថ្ងៃអាទិត្យយប់នេះ ៕

ដោយ៖ ភារៈ


ចែករំលែក៖