ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចចុះបង្រ្កាបហាងមួយកន្លែងយីហោ ត្នោតផ្អែម ឃាត់ខ្លួនមនុស្សប្រុសស្រីបានជាច្រើននាក់

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនាយកដ្ឋានប្រឆាំងបទល្មេីសការជួញដូមនុស្សនិងកាពារអនីតិជនសហការជាមួយ អាជ្ញាធមូលដ្ឋាននៃអធិការដ្ឋាននគបាលខណ្ឌពោធិ៍សែនជ័យចុះឆ្មក់បង្រ្កាបឃាត់ ខ្លួននារីៗជាច្រើននាក់ដែលបម្រើការងារក្នុងភោជនីយដ្ឋាន យីហោត្នោតផ្អែម ។ 

ប្រតិបត្តិការនេះបានធ្វើឡើងនៅវេលាម៉ោង១០និង៣៥នាទីយប់ថ្ងៃទី២៤ខែមេសា ឆ្នាំ២០២៥ ស្ថិតនៅតាមបណ្តោយផ្លូវបេតុងអមផ្លូវរថភ្លើង ចំណុច ភូមិព្រៃសាលា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

មន្រ្តីនគរបាលជំនាញបានឲ្យដឹងថា ដោយមានសេចក្ដីរាយការណ៍ ថាទីតាំងភោជនីដ្ឋានយីហោត្នោតផ្អែមខាងលើសង្ស័យថាមានលួចលាក់បង្កប់នៅសេវ៉ាបម្រើផ្លូវភេទ ទើបសមត្ថកិច្ចដាក់កម្លាំងជំនាញសហការជាមួយនិងកម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគបាលខណ្ឌពោធិ៍សែនជ័យ ស្រាវជ្រាវ រហូតឈានដល់ការឆ្មក់ចុះបង្រ្កាបជាក់ស្តែងតែម្តង និងធ្វើការឃាត់ខ្លួនមនុស្សប្រុសស្រីបានជាច្រើននាក់។ដែលពាក់ព័ន្ធព្រមទាំងដកហូតសម្ភារះផ្សេងៗមួយចំនួន ចំណែកអ្នកដែលមិនមានការពាក់ព័ន្ធ វិញ នោះត្រូវបានឲ្យចេញត្រឡប់ទៅវិញ ធម្មតា ។

ក្រោយពីធ្វេី ការ ឃាត់ខ្លួនរួចសមត្ថកិច្ចក៏បាននាំខ្លួនបុរសនិងនារីជាច្រើននាក់ រួមមានសម្ភារះមួយចំនួនដឹកតាមរថយន្តយកទៅអគ្គស្នងការនគបាលជាតិដើម្បីសួរនាំបន្តនិងចាត់ការតាមនីតិវិធីច្បាប់៕

ដោយ៖ សុខាសែនជ័យ


ចែករំលែក៖