ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តម៉ាកម៉ែកសឺដេស មួយគ្រឿងបើកដោយជនជាតិចិនសុខៗឆាបឆេះយ៉ាងសន្ធោសន្ធៅ

ចែករំលែក៖

ភ្នំពេញ៖ រថយន្តម៉ាកម៉ែកសឺដេសមួយគ្រឿងម្ចាស់ជាជនជាតិចិន បើកបរសុកៗស្រាប់តែមានអណ្ដាតភ្លើងចេញពីម៉ាស៊ីនឆាប់ឆេះយ៉ាងសន្ធោសន្ធៅបណ្ដាលឲ្យរងការខូចខាតទាំងស្រុងសល់តែគ្រោងឆ្អឹង។ 

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង​ ៤និង៤០នាទីល្ងាច ថ្ងៃទី២៥​ ខែមេសា​ ឆ្នាំ២០២៥នៅតាមបណ្ដោយផ្លូវ ណតប្រីដ ក្នុងភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ  រាជធានីភ្នំពេញ។

រថយន្តដែលត្រូវភ្លើងឆេះពាក់ផ្លាកលេខភ្នំពេញ២V.៧៧៧៤បើកបរ ដោយជនជាតិចិននិងរួមដំណើរដោយជនជាតិចិនម្នាក់ទៀត។

តាមព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តខាងលើជិះដោយជនជាតិចិនពីរនាក់បានធ្វើដំណើរតាមបណ្ដោយផ្លូវណតប្រីដក្នុងទីសដៅពីជើងទៅត្បូង។នៅពេលធ្វើដំណើរហួសបុរីអតីតឃ្លាំងK4 បន្តិចស្រាប់តែភ្លើងបានឆាបឆេះហុយចេញពីម៉ាស៊ីនរថយន្តនិងមានអណ្ដាតភ្លើងយ៉ាងសន្ធោសន្ធៅ។

 តាមព័ត៌មានឱ្យដឹងទៀតថា ភ្លាមៗអ្នកបើកបរព្រមទាំងអ្នកជិតខាងបានយកបំពង់ពន្លត់អគ្គីភ័យទៅបាញ់អន្តរាគមន៍តែពុំអាចទប់ស្កាត់បាន។ភ្លាមៗបង្កឲ្យមានការភ្ញាក់ផ្អើលដល់អាជ្ញាធរនិងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គីភ័យ១គ្រឿងទៅទៅជួយអន្តរាគមន៍បាញ់ពន្លត់ទើបភ្លើងបានរលត់ទៅវិញ។

 តាមព័ត៌មានឲ្យដឹងថា  រថយន្តខាងលើត្រូវភ្លើងឆេះរងការខូចខាតទាំងស្រុងនៅសល់តែគ្រោងឆ្អឹងដែកតែប៉ុណ្ណោះ។ទាក់ទិននឹងការកើតមានអគ្គីភ័យនេះគេសង្ស័យថាបណ្ដាលមកពីឆ្លងចរន្តភ្លើង៕

ដោយ៖ រ៉ារ៉ា


ចែករំលែក៖