ព័ត៌មានទាន់ហេតុការណ៍៖

ស្ថានការណ៍ និងនិន្នាការក្នុងតារាង ពន្ទុ អំពីការទាក់ទាញការវិនិយោគក្នុងត្រីមាសទី ១

ចែករំលែក៖

អន្តរជាតិ ៖ នារសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ថ្មីៗកន្លងទៅ នេះ ក្រសួង ពាណិជ្ជកម្មចិន បាន បញ្ចេញ ទិន្នន័យ ស្តីពី ការ ប្រើប្រាស់ ទុន បរទេស ក្នុង ត្រីមាស ទី ១ ។ “ការកើនឡើងចំនួនមួយ និងការថយចុះចំនួនមួយ”៖ ក្នុងរយៈ ពេល បី ខែ ដំបូង ចំនួនសហគ្រាសវិនិយោគបរទេសដែលបានបង្កើតថ្មីនៅ ទូទាំង ប្រទេសចិ នបានកើនឡើងចំនួន ១២៦០៣ ដែលបានកើនឡើង៤.៣% បើប្រៀបធៀបនឹង រយៈ ពេល ដូច គ្នា នៃ ឆ្នាំ ២០២៤ ។ បរិមាណជាក់ស្តែងនៃដើមទុនបរទេសដែលបាន ប្រើ ប្រាស់ជាក់ស្តែង បានថយ ចុះ ចំនួន ២៦៩.២៣ ពាន់ លានយាន់ប្រាក់ចិន ដែល បាន ថយ ចុះ ១០.៨% បើប្រៀបធៀបនឹង រយៈពេល ដូចគ្នានៃឆ្នាំ ២០២៤ ។

គេហទំព័រ «CCFR China state-controlled media » បើសិនជាចង់យល់ដឹងពីតក្កវិជ្ជានៅពីក្រោយទិន្នន័យ ត្រូវតែយល់ពី ស្ថានភាព បច្ចុប្បន្ន ជា មុន សិន ។

ភាពវឹកវរ – ប៉ុន្មានខែថ្មីៗកន្លងទៅនេះ សហរដ្ឋអាមេរិកបានដំឡើងពន្ធគយដោយ ផ្តេស ផ្តាស ជាពិសេសបានដំឡើង ពន្ធ គយខ្ពស់កប់ពពកទៅលើប្រទេសចិន ដែល បាន រំខាន ដល់ សេដ្ឋកិច្ចសកល និងបង្កើតភាពមិនប្រាកដប្រជា ដូច្នេះ វិនិយោគិន បរទេស មួយ ចំនួន បានជ្រើសរើសរង់ចាំមើល ។

ស្ថិរភាព – ប្រទេសចិនបានបញ្ជាក់យ៉ាងច្បាស់ថា “ប្រទេសចិនប្រកាន់ខ្ជាប់នូវ ការ ជំរុញ កំណែ ទម្រង់ និងការបើកទូលាយ មិន ងាករេ ទ្វារនៃការបើក ទូលាយ នឹង កាន់ តែ ធំ ទូលាយ ហើយគោល នយោបាយប្រើប្រាស់ការវិនិយោគបរទេសគ្មាន ការ ផ្លាស់ប្តូរ ហើយ នឹង មិន មាន ការ ផ្លាស់ប្តូរ”ទេ នេះនឹងនាំមកនូវភាពប្រាកដប្រជាដ៏មានតម្លៃដល់ពិភពលោក ៕

ដោយ ៖ សិលា


ចែករំលែក៖