ព័ត៌មានទាន់ហេតុការណ៍៖

នាវាចម្បាំងកងទ័ពជើងទឹកសហព័ន្ធរុស្ស៊ី ៣គ្រឿង មាននាវិកសរុប២៦២នាក់ ចូលសំចត​នៅ​កំពង់​ផែស្វយ័តក្រុងព្រះសីហនុ និងធ្វើទស្សនកិច្ចនៅកម្ពុជា រយៈពេល៤ថ្ងៃ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥នេះ មាននាវាចម្បាំងកងទ័ពជើងទឹកសហព័ន្ធរុស្ស៊ី ចំនួន​បី​គ្រឿង ​មាននាវិកសរុបចំនួន ២៦២នាក់ បានចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ និង​ធ្វើ​ទស្សនកិច្ចនៅកម្ពុជា រយៈពេល៤ថ្ងៃ (ថ្ងៃទី២៨ ខែមេសា ដល់ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥)។ កងនាវាទាំងបីគ្រឿងដឹកនាំ ដោយវរនាវីឯក ALEKSEI ANTSIFEROV នាយ​សេនា​ធិការ នៃផ្នែកនាវានៅលើផ្ទៃទឹក កងនាវាប៉ាស៊ីហ្វិក នៃសហព័ន្ធរុស្ស៊ី ។

ក្នុងដំណើរទស្សនកិច្ចនេះ គណៈប្រតិភូនាវានឹងចូលជួបសំដែងការគួរសមជាមួយអភិបាលខេត្ត ព្រះ​សីហនុ, មេបញ្ជាការមូលដ្ឋានសមុទ្ររាម, មេបញ្ជាការកងទ័ព ជើងទឹក នៃ​កង​យោធពល​ខេមរ​ភូមិន្ទ និងមានការលេងកីឡាជាមិត្តភាព បាល់ទះ បាល់ទាត់ រវាង​នាវិក​កង​ទ័ព​ជើង​ទឹក​សហព័ន្ធ​រុស្ស៊ី ​ជាមួយនាវិកកងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាម៕

ដោយ៖ សូរិយា


ចែករំលែក៖