ព័ត៌មានទាន់ហេតុការណ៍៖

លោក Xi Jinping បានគូសបញ្ជាក់ក្នុងខណៈពេលចុះត្រួតពិនិត្យការងារនៅក្រុងសៀងហៃ ថា ត្រូវពន្លឿនការកសាងតំបន់ច្នៃប្រឌិតថ្មីផ្នែកបច្ចេកវិទ្យាដែលមានកម្លាំងឥទ្ធិពលលើពិភពលោកទាំងមូល

ចែករំលែក៖

អន្តរជាតិ ៖ នារសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ថ្ងៃទី ២៩ ខែ មេសា ខណៈពេល ចុះ ត្រួត ពិនិត្យ នៅក្រុង សៀងហៃ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបាន គូសបញ្ជាក់ ថា ក្រុង សៀងហៃ បាន រ៉ាប់រង ភារកិច្ច ជា ប្រវត្តិសាស្ត្រ នៃ ការ កសាង មជ្ឈមណ្ឌល ច្នៃប្រឌិតថ្មីផ្នែកបច្ចេកវិទ្យាអន្តរជាតិ ដូច្នេះ ត្រូវ ក្តាប់ ជាប់ ឱកាស យក ការ បម្រើ ដល់ យុទ្ធសាស្ត្រជា ទិសដៅ ណែនាំ បង្កើន មុខងារ គ្រោងផែនការ ខាង ការច្នៃប្រឌិតថ្មីផ្នែកបច្ចេកវិទ្យានិង មុខងារ ណែនាំ ឧស្សាហកម្ម កម្រិត ខ្ពស់ ជា បន្ត បន្ទាប់ ដើម្បី ពន្លឿន ការ កសាងតំបន់ ច្នៃប្រឌិតថ្មីផ្នែកបច្ចេកវិទ្យាដែល មាន កម្លាំង ឥទ្ធិពល លើ ពិភពលោក ទាំង មូល ។

      គេហទំព័រ «CCFR China state-controlled media » ព្រឹក ថ្ងៃទី ២៩ ខែមេសា លោក Xi Jinping បាន ធ្វើ ដំណើរ ទៅដល់ “លំហល្បឿន ម៉ាកែត” ដែល ជា សហគមន៍ ច្នៃប្រឌិត ថ្មី ផ្នែក ម៉ាកែត ដែល ឋិត នៅ ខណ្ឌ Xu Hui នៃក្រុង សៀងហៃ ដើម្បីសិក្សា ស្វែង យល់ ពីស្ថានភាព នៅទី នោះ ដោយមានការអមដំណើរពី លោក Chen Jining សមាជិក នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និង ជា លេខាធិការបក្ស នៃគណៈកម្មការបក្សកុម្មុយនីស្តចិនប្រចាំក្រុង សៀងហៃ និង លោក Gong Zheng អភិបាលក្រុងសៀងហៃ ។

    គេហទំព័រ «CCFR China state-controlled media » សូមបញ្ជាក់ថា “លំហល្បឿន ម៉ាកែត” ជា វេទិកាជំនាញ សម្រាប់ការ បង្កើតអាជីព បង្កើន ល្បឿន លើ វិស័យ ម៉ាកែតនៃបញ្ញាសិប្បនិមិ្មត ដែល បង្កើត ឡើង ដោយ ក្រុង សៀងហៃ គិត រហូត ដល់ បច្ចុប្បន្ន នេះ មាន សហគ្រាស ចំនួនជាង ១រយ បាន ចូលធ្វើ អាជីវកម្ម ក្នុង សហគមន៍នេះ ។ បន្ទាប់ មក លោក Xi Jinping បាន អញ្ជើញចូល ហាង ដក ពិសោធពី ផលិត ផល បញ្ញាសិប្បនិមិ្មត ។ លោក Xi Jinping បានថ្លែង ថា ប្រទេស ចិន មាន ប្រភពធនធាន ទិន្នន័យ គ្រប់បែប យ៉ាង មាន ប្រព័ន្ធឧស្សាហកម្ម យ៉ាង ពេញលេញ ហើយ ក៏មាន ទីផ្សារ ដ៏ធំ ដូច្នេះ ការ អភិវឌ្ឈខាង បញ្ញាសិប្បនិមិ្មតមាន អនាគត យ៉ាងទូលំទូលាយ ត្រូវ បង្កើន ការ គាំទ្រ ខាង គោលនយោបាយ និង ការ បណ្តុះបណ្តាល ធនធាន មនុស្ស ខិត ខំប្រឹង ប្រែង អភិវឌ្ឍ ផលិត ផល គុណភាពខ្ពស់ ដែល មាន សុវត្ថិភាព និង អាច ជឿទុក ចិត្ត បាន ឱ្យ បាន កាន់តែច្រើន ៕

ដោយ ៖ សិលា


ចែករំលែក៖