ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានបឋម ៖ ប្ដីចិត្តអប្រិយដេញកាប់ប្រពន្ធមិនបានកាប់ឪពុកក្មេកជាច្រើនកាំបិតស្លាប់លើអង្រឹងយ៉ាងសង្វេគនៅក្រុងបាវិត

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានករណីឃាតកម្មមួយបានកើតឡើងបង្កឡើងដោយជនសង្ស័យជាប្ដីចិត្តអប្រិយ សង្ស័យប្រើប្រាស់ថ្នាំញៀន មានជម្លោះជាមួយប្រពន្ធរហូតដល់ឈានប្រើហិង្សាដោយបានយកកាំបិតផ្គាក់ដេញកាប់ប្រពន្ធមិនបាន ក៏បន្តទៅកាប់ឪពុកក្មេកជាច្រើនកាំបិតស្លាប់លើអង្រឹងក្រោមដើមអាកាស្យា យ៉ាងសង្វេគបំផុតនៅក្រុងបាវិត។

ហេតុការណ៍នេះបានកើតឡើងវេលាម៉ោងប្រមាណ៣រសៀល ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ស្ថិតនៅក្នុង ភូមិកណ្តាល សង្កាត់ប្រាសាទ ក្រុងបាវិត ។

យោងតាមអ្នកភូមិបានអោយដឹងថា ជនសង្ស័យមានឈ្មោះធៀង សំណាង អាយុប្រមាណ៣០ឆ្នាំស្រុកកំណើតខេត្តព្រៃវែង បច្ចុប្បន្នរស់នៅភូមិកណ្តាល សង្កាត់ប្រាសាទ ក្រុងបាវិត ។

ប្រភពបន្តថា មុនកើតហេតុឃើញជនសង្ស័យមានជម្លោះជាមួយប្រពន្ធ មិនដឹងថាមានបញ្ហាទំនាស់អ្វី ក្រោយមកស្រាប់តែ ស្ទុះយកកាបិតដេញ កាប់ ប្រពន្ធមិនបាន រួចដើរសំដៅរទៅរកឪពុកក្មេកដែលកំពុងគេងនៅលើអង្រឹងក្រោមដើមអាកាស្យា រួចបានធ្វើសកម្មភាពកាប់ទៅលើឪពុកក្មេករបស់ខ្លួនជាច្រើនកាំបិតបណ្តាលអោយស្លាប់នៅនឹងកន្លែងកើតហេតុរួចក៏បានរត់គេចខ្លួនបាត់តែម្ដង។

ក្រោយកើតហេតុ សមត្ថកិច្ចនគរបាលកបានចុះដល់កន្លែងកើតហេតុនឹងកំពុងស្រាវជ្រាវលើករណីឃាតកម្មនេះផងដែរ។

ពាក់ព័ន្ធករណី ឃាតកម្មខាងលើនេះដែរលោក អែម សុវណ្ណារិទ្ធ អធិការនគរបាលក្រុងបាវិត បានអោយដឹងនាល្ងាចថ្ងៃទី២៩ខែមេសាឆ្នាំ២០២៥នេះថា ពិតជាមានករណីនេះពិតប្រាកដមែនដោយជនសង្ស័យបានធ្វើសកម្មភាពរួច ក៏បានរត់គេចខ្លួនចូលព្រៃក្បែរនោះ រហូតមកដល់ពេលនេះសមត្ថកិច្ចកំពុងតាមប្រមាញ់ជនសង្ស័យនៅឡើយ៕

ដោយ៖ សុថាន


ចែករំលែក៖