ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងនគរបាលខណ្ឌដូនពេញ បង្រ្កាបក្រុមក្មេងទំនើង២ក្រុម ក្រោយបង្ហោះម៉ូតូយ៉ាងអនាធិបតេយ្យនៅវេលាម៉ោងទៀបភ្លឺថ្ងៃទី៤ ខែឧសភា

ចែករំលែក៖

ភ្នំពេញ ៖ កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានបង្រ្កាបក្រុមក្មេងទំនើង២ក្រុម ក្រោយបង្ហោះម៉ូតូយ៉ាងអនាធិបតេយ្យនៅវេលាម៉ោងទៀបភ្លឺថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៥ នៅសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ 

សមត្ថកិច្ចបានបញ្ជាក់ថា ៖ ទាំង២ក្រុមនេះ មួយក្រុមរហ្សនាម WK (វត្តក្នុង) និងក្រុម KSK (ខ្មែរស្រឡាញ់ខ្មែរ)។ 

សមត្ថកិច្ចបានបន្តថា ៖ នៅពេលនេះក្រុមក្មេងទាំងនេះ ត្រូវបានយកទៅសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីចាត់ការបន្តទៀត ហើយកំពុងស្វែងរកក្រុមក្មេងទំនើងផ្សេងទៀតផងដែរ ៕ 

ដោយ ៖ សិលា


ចែករំលែក៖