ព័ត៌មានទាន់ហេតុការណ៍៖

នគរបាល​ខណ្ឌ​ដូនពេញ​ ឃាត់ខ្លួន​ក្រុមក្មេងទំនើងមួយក្រុមមានគ្នា៦នាក់ និងម៉ូតូ៣គ្រឿង ដែលបានបង្ហោះយ៉ាងអនាធិបតេយ្យនៅផ្លូវមុន្នីវង្ស

ចែករំលែក៖

ភ្នំពេញ​៖​ យោងតាម​ប្រភពព័ត៌មាន​ពី​មន្រ្តី​នគរបាល​ខណ្ឌ​ដូនពេញ​ នៅព្រឹក​ថ្ងៃ​ទី០៦​ ខែឧសភា​ ឆ្នាំ​២០២៥នេះ​ បានឱ្យដឹងថា​ ក្មេងទំនើងមួយក្រុមមានគ្នា៦នាក់ និងម៉ូតូ៣គ្រឿង ដែលបានបង្ហោះយ៉ាងអនាធិបតេយ្យនៅផ្លូវមុន្នីវង្ស កែងផ្លូវ២០០ សង្កាត់បឹងរាំង ខណ្ឌដូនពេញ នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៥ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌដូនពេញឃាត់ខ្លួន។

ក្រោយពីសមត្ថកិច្ចបានធ្វេីការបង្ក្រាបក្រុមក្មេងៗបង្ហោះម៉ូតូចំនួន៦នាក់​ និងមធ្យោបាយម៉ូតូចំនួន៣គ្រឿង​ និងបានធ្វេីការសាកសួររួចមក​ លោកឧត្តមសេនីយ៍ឯក​ ជួន​ ណារិន្ទ​ អគ្គស្នងការរង​ និងជាស្នងការ​នគរបាលរាជធានីភ្នំពេញ​ ចង្អុលបង្ហាញឲ្យអធិការដ្ឋានកោះអញ្ជើញ ឪពុកម្តាយ​ និងអាណាព្យាបាល​ឲ្យមកធានា​ និងធ្វេីការអប់រំណែនាំ​ ដោយសាម៉ីខ្លួនត្រូវធ្វេីកិច្ចសន្យា​ ដេីម្បីបានវិលត្រឡប់ទៅកាន់គេហដ្ឋានវិញ​ ដោយពុំមានការបង់ផាកពិន័យ​ជាប្រាក់កាក់អ្វីឡេីយ​។

គួរបញ្ជាក់ថា​ ចំពោះមធ្យោបាយត្រូវសមត្ថកិច្ច បានធ្វេីការដកហូតរក្សាទុកនៅអធិការដ្ឋានរយៈពេល៣ខែ​ រហូតដល់មានគោលការណ៍ដឹកនាំ​ជាថ្មី​ ទេីបប្រគល់ទៅឲ្យសាម៉ីខ្លួនវិញ​៕

ដោយ៖ ជីណា


ចែករំលែក៖