ព័ត៌មានទាន់ហេតុការណ៍៖

គោឧសភរាជ ឬ ព្រះគោ ត្រូវបានផ្តល់អាហារ ថែរក្សា ព្រមទាំងហាត់ តាំងពីខែចុងមេសាមកហើយ សម្រាប់ព្រះរាជពិធីច្រត់ព្រះនង្គ័ល ដែលនឹងប្រារព្ធនៅថ្ងៃទី១៥ ខែឧសភានេះ!

ចែករំលែក៖

ខេត្ត​កំពង់​ឆ្នាំង​៖​ គោឧសភរាជ ឬ ព្រះគោ ត្រូវបានគណកម្មការជាតិរៀបចំបុណ្យជាតិនិងអន្តរជាតិ អាជ្ញាធរខេត្តកំពង់ឆ្នាំង យកមកថែរក្សាយ៉ាងយកចិត្តទុកដាក់នៅទីក្រោល បរិវេណអាគារសាលាខេត្ត ក្បែរវាលព្រះស្រែ។ 

គោឧសភរាជទាំងពេញសិទ្ធិ និង បម្រុង ត្រូវបានផ្តល់អាហារ ថែរក្សា ព្រមទាំងហាត់ តាំងពីខែចុងមេសាមកហើយ សម្រាប់ព្រះរាជពិធីច្រត់ព្រះនង្គ័ល ដែលនឹងប្រារព្ធនៅថ្ងៃទី១៥ ខែឧសភានេះ។ 

តាមទំនៀម គោឧសភរាជសម្រាប់ស្តេចមាឃ មានសម្បុរខ្មៅបីដូចពពកខ្មៅនៅលើផ្ទៃមេឃ មានស្នែងបែបប្រក់នាគ ឯគោសម្រាប់ទឹមនង្គ័លខាងមុខនិងខាងក្រោយ ច្រើនប្រើពណ៌ត្នោត ។ ពីបុរាណមក ព្រះគោនិងនង្គ័ល គេរក្សានៅទិសនិរតីនៃទីព្រះស្រែ៕


ចែករំលែក៖