ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យ ចំនួន ០៣នាក់ ករណីលួចគាស់ទម្លុះទម្លាយ(កាច់ជញ្ជាំងស័ង្កសីឃ្លាំងចំហៀងលួចយកស្រាបៀរ

ចែករំលែក៖

ភ្នំពេញ៖ អធិការដ្ឋាននគរបាលខណ្ឌសែនសុខ ឃាត់ខ្លួនជនសង្ស័យ ចំនួន ០៣នាក់ ករណីលួចមានស្ថានទម្ងន់ទោសដោយកាប់គាស់ទម្លុះទម្លាយ(កាច់ជញ្ជាំងស័ង្កសីឃ្លាំងចំហៀងលួចយកស្រាបៀរហនុមាន ចំនួន ១២កេស) កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ ២០២៥ វលាម៉ោងប្រហែល ០១ និង៣០នាទីយប់ រំលងអធ្រាត្រ នៅចំណុចឃ្លាំងស្តុកស្រាបៀរ ផ្លូវបេតុង ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ជនសង្ស័យ ០៣នាក់ ៖១-ឈ្មោះ ប្រុស វណ្ណៈ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ(មានសារធាតុញៀន),។

២-ឈ្មោះ សួន សីហា ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូបេតុង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ(មានសារធាតុញៀន),។

៣-ឈ្មោះ នាង ភារៈ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ(មានសារធាតុញៀន) ។

ជនរងគ្រោះឈ្មោះ សួន វុទ្ធី ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ២៣៨ ផ្លូវ៣៥ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ   

ប្រភពព័ត៌មានពីជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុ ខ្លួននិងគ្រួសារបានបិទទ្វារចូលសម្រាកក្នុងផ្ទះដូចសព្វមួយដង ស្រាប់តែនៅម៉ោងកើតហេតុ ស្រាប់តែមានជនសង្ស័យទាំង៣នាក់ខាងលើ បានធ្វើសកម្មភាពកាច់ជញ្ជាំងស័ង្កសីឃ្លាំងចំហៀងលួចយកស្រាបៀរហនុមាន ចំនួន ១២កេស តែត្រូវបានគាត់ភ្ញាក់ទាន់ក៏ស្រែកឆោឡោឡើងបង្កការភ្ញាក់ផ្អើល បានប្រជាពលរដ្ឋដេញឃាត់បានភ្លាមៗ ប្រគល់ឲ្យសមត្ថកិច្ចតែម្តង។

សម្ភារៈបាត់បង់ និងខូចខាត ៖ ស្រាបៀរហនុមាន ចំនួន១២កេស និងជញ្ជាំងស័ង្កសីឃ្លាំង រហែក មួយប្រឡោះ(របស់ជនរងគ្រោះ) , សម្ភារៈបន្សល់ទុក៖ រូបថតស្នាម ជញ្ជាំងស័ង្កសីឃ្លាំង របស់ជនរងគ្រោះ រហែកមួយប្រឡោះ ។ 

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ៕

ដោយ៖ ជីណា


ចែករំលែក៖