ព័ត៌មានទាន់ហេតុការណ៍៖

Hamburg វិលត្រឡប់មកកាន់ Bundesliga ក្រោយ អវត្តមាន០៧ឆ្នាំ

ចែករំលែក៖

ក្លឹបបាល់ទាត់ Hamburg វិលត្រឡប់ទៅលេងនៅ Bundesliga វិញហើយក្រោយអវត្តមានរយៈពេល៧ឆ្នាំពីក្របខ័ណ្ឌកំពូលរបស់អាល្លឺម៉ង់។

ក្នុងការប្រកួតដែលត្រូវការឈ្នះជាចាំបាច់ម្ចាស់ជើងឯកអាល្លឺម៉ង់ប្រាំមួយសម័យកាលHamburgបានយកឈ្នះ Ulm 6-1 នៅក្នុងផ្ទះកាលពីថ្ងៃសៅរ៍ ហើយអ្នកគាំទ្របានលុកលុយពេញទីលាននៅឯកីឡដ្ឋាន Volksparkstadion បន្ទាប់ពីកញ្ចែត្រូវបានផ្លុំបញ្ចប់ការប្រកួតដើម្បីអបអរសាទរ។

Hamburg ដែលជាក្លឹបមួយក្នុងចំណោមក្លឹបអាល្លឺម៉ង់តែ 3 ប៉ុណ្ណោះដែលបានឈ្នះពានរង្វាន់អឺរ៉ុបតែត្រូវបានកាត់ចេញពី Bundesliga ជាលើកដំបូងក្នុងឆ្នាំ 2018 ។

នៅសល់មួយប្រកួតទៀត Hamburg ឈរកំពូលតារាងមាន 59 ពិន្ទុ ខណៈ Cologne លេខ 2 មាន ​​58 និង Elversberg លេខ 3 មាន 55 ៕

ដោយ៖ ភារៈ


ចែករំលែក៖