ព័ត៌មានទាន់ហេតុការណ៍៖

នគរបាល ការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត បញ្ជូន ជនសង្ស័យចំនួន១០នាក់ ទៅកាន់សាលាដំបូងខេត្តស្វាយរៀង ករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅក្រុងបាវិត

ចែករំលែក៖

ខេត្តស្វាយរៀង៖ សមត្ថកិច្ច នគរបាល ការិយាល័យប្រឆាំងគ្រឿងញៀនខេត្តបញ្ជូន ជនសង្ស័យចំនួន១០នាក់ ជនជាតិវៀតណាម០៨នាក់ ស្រី០១នាក់និងជនជាតិចិនចំនួន០២ នាក់ ប្រុស ទៅកាន់សាលាដំបូងខេត្តស្វាយរៀង ករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅក្រុងបាវិត ។

យោងតាម ផេកផ្លូវការ របស់ការិយាល័យជំនាញប្រឆាំងគ្រឿងញៀនខេត្តបានបង្ហោះនៅព្រឹកថ្ងៃទី១៧ខែឧសភាឆ្នាំ២០២៥នេះថា ដោយអនុវត្តតាមបទបញ្ជាដ៍មុឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរ: ស្នងការនគរបាលខេត្ត និងដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី កែវ សុថា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន កាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៥កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត ដោយមានការសម្របសម្រួលនីតិវិធីពីលោក ហួត វិចិត្រ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តស្វាយរៀងបានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដោយបានធ្វើការឃាត់ខ្លូនជនសង្ស័យចំនួន១០នាក់ ជនជាតិវៀតណាម០៨នាក់ ស្រី០១នាក់និងជនជាតិចិនចំនួន០២ នាក់ ប្រុស។

សមត្ថកិច្ចបាន ដកហូតសម្ភារៈវត្ថតាងរួមមាន:សារធាតុញៀនសរុបទម្ងន់ ៧៧.៨១ ក្រាម ,សារធាតុមិនច្បាស់ទម្ងន់ ២៤១.៥៣ ក្រាម ,កញ្ឆារក្រៀម ទម្ងន់ ០.៧១ ក្រាម ,ជញ្ជីងថ្លឹងថ្នាំញៀន ០៣ គ្រឿង ,អាវុធខ្លីម៉ាកK59 មួយដើម ,គ្រាប់២៩ គ្រាប់ ,ទូរសព្ទ័ចំនួន ១៧ គ្រឿង ,ម៉ូតូ ០២ គ្រឿង ,ព្រមទាំងឧបករណ៍ សម្ភារៈមួយចំនួនទៀត។

ដោយ បច្ចប្បន្នជនសង្ស័យរួមជាមួយវត្ថុតាងត្រូវបានសមត្ថកិច្ចបញ្ជួនទៅកាន់សាលាដំបូងខេត្តដើម្បីចាត់ការបន្តតាមច្បាប់ ៕

ដោយ៖ សុថាន


ចែករំលែក៖