ព័ត៌មានទាន់ហេតុការណ៍៖

សហព័ន្ធប្រដាល់គុនខ្មែរ ៖ ចំពោះករណីរបស់ ធឿន ធារ៉ា យើងកំពុងតែសិក្សាលើករណីហ្នឹង បើសិន បើយើងអាចឈានទៅដល់ហៅគាត់មកជួបដើម្បីអប់រំ ឫក៏អាចឈានទៅដល់ ការដាក់ពិន័យ បើសិនជាករណីហ្នឹង ធ្ងន់ធ្ងរ ចឹងយើង កំពុងពិនិត្យលើករណីហ្នឹង

ចែករំលែក៖

ភ្នំពេញ ៖ បន្ទាប់ពីមានការបង្ហោះព្រោងព្រាតលើបណ្តាញសង្គម និង គេហទំព័រជាច្រើន ពីអ្នកប្រដាល់គុនខ្មែរ លំដាប់ឈានមុខនៅកម្ពុជា ធឿន ធារ៉ា បង្ហាញពីការខ្វះឱ្យតម្លៃខ្លួនឯង ជក់បារីអេឡិចត្រូនិកហើយ បង្ហោះ គឺមិនស័ក្តិសមជាកីឡាប្រដាល់គុនខ្មែរដ៏ល្បីនោះឡើយ។ 

ដូច្នេះ ចំពោះករណីរបស់ ធឿន ធារ៉ា សហព័ន្ធប្រដាល់គុនខ្មែរ លោក ខូវ ឆាយ លោកបាននិយាយប្រាប់ទៅកាន់សារព៌ត័មាន ថា ៖ យើងកំពុងតែសិក្សាលើករណីហ្នឹង បើសិន បើយើងអាចឈានទៅដល់ហៅគាត់មកជួបដើម្បីអប់រំ ឫក៏អាចឈានទៅដល់ ការដាក់ពិន័យ បើសិនជាករណីហ្នឹង ធ្ងន់ធ្ងរ ចឹងយើង កំពុងពិនិត្យលើករណីហ្នឹង ។

ដោយឡែក ពេលខ្លះលោកគ្រូ អេ ភូថង ក៏គាត់ ស្ទះទ្រូងគាត់ដែរ គាត់ទប់ណាស់…! អ្វីដែលមិនគប្បីសម្រាប់ការរក្សាតម្លៃខ្លួនឯង ។ 

លោកគ្រូ អេ ភូថង និយាយថា ៖ «អត់ដឹងទេ អត់ដឹងទេ កុំ សួរលោក គ្រូ។ ការ ហ្វឹកហាត់ធម្មតាទេ មាន ឈ្មោះ វាយ«ក៏មកហ្វឹកហាត់ ធម្មតា អត់មានឈ្មោះ វាយ គាត់ នៅ ផ្ទះគាត់ ។ ដឹងតែប៉ុណ្ណោះ បើវា (ធារ៉ា) ទៅធ្វើអីទៀត គ្រូ អត់សូវដឹងទេ តែមិនអីទេ ចាំមកហាត់វិញ គ្រូ ដាស់ តឿន ទៀតដើម្បីកុំឲ្យ បំពុលសង្គម។ លោកថា ៖ យើងជាបុគ្គល ល្បី ត្រូវធ្វើជាគំរូ ដល់មហាជន ចាំ គ្រូជួយដាស់តឿន ថែម ទៀត»។

សូមបញ្ជាក់ថា ៖ កំពុងផ្ទុះរឿង ធឿន ធារ៉ា , លោក គ្រូ អេ ភូថង និយាយបាន បញ្ជាក់ថា ៖ «មានគេ តេសួរ គ្រូ ច្រើន ណាស់ គ្រូ មិចដឹង គ្រូ អត់ដឹង ដោយសារគ្រូ បង្ហាត់ ពេល ដែលគាត់មកហាត់ហ្នឹង។ ពេលក្រោយហ្វឹកហាត់គាត់ទៅ ធ្វើអី គ្រូ អត់ដឹងទេ»៕

ដោយ ៖ សិលា


ចែករំលែក៖