ព័ត៌មានទាន់ហេតុការណ៍៖

Update៖ ស្គាល់អត្តសញ្ញាណ នារីដែលធ្លាក់ពីលើអគារហើយ នារីនោះមានវ័យ២២ឆ្នាំជនជាតិខ្មែរ

ចែករំលែក៖

ភ្នំពេញ៖ ស្គាល់អត្តសញ្ញាណហេីយ​ នារីរងគ្រោះមានឈ្មោះ​ សាត​ សុជាត  កេីតឆ្នាំ២០០៣​ មានស្រុកកំណើតនៅភូមិព្រៃស្វាលិច​ ឃុំព្រៃស្វា​ ស្រុកព្រៃកប្បាស​ ខេត្តតាកែវ​ បានធ្លាក់ពីលេីអគារស្លាប់​ ​ មានសាក់យ័ន្តនៅខ្នងពណ៌ក្រហម​ និងសាក់រូប​តុក្កតា​ Kitty ពណ៌ក្រហម និងរូបម្កុដនៅកដៃខាងស្ដាំ។

ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង៣និង៤០នាទីរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥ ស្ថិតនៅផ្លូវលំក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ 

បើតាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា នៅម៉ោងកើតហេតុគេបានឃើញនារីម្នាក់មានវ័យ២២ឆ្នាំ បានធ្លាក់ពីលើអគារ ដោយមិនដឹងជាន់ទីប៉ុន្មាននោះទេធ្លាក់ចុះមកក្រោម ហើយភ្លាមៗនោះអ្នកនៅជិតកន្លែងកើតហេតុបានព្យាយាមទាក់ទងហៅរថយន្តសង្គ្រោះបន្ទាន់មកដឹកយកទៅសង្គ្រោះ តែជាអកុសលជនរងគ្រោះបានស្លាប់បាត់ទៅហើយ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន ប៉ុស្តិ៍ទន្លេបាសាក់បានរាយការណ៍បន្តទៅកម្លាំងអធិការដ្ឋាននគរបាលខណ្ឌចំការមនចុះធ្វើអន្តរាគមន៍ និង ហ៊ុមព័ទ្ធខ្សែជុំវិញកន្លែងកេីតហេតុ នឹងបើកការស្រាវជ្រាវរកមូលហេតុផងដែរ ៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖