ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បេីករថយន្ដ ALPHARD បុក រថយន្ដ NISSAN បណ្ដាលឲ្យរងការខូចខាត

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានបេីករថយន្ដ ១គ្រឿងម៉ាក ALPHARD ទៅបុក រថយន្ដ១គ្រឿងម៉ាក NISSAN បណ្ដាលឲ្យរងការខូចខាត។  ហេតុការណ៍ នេះបានកេីតឡេីងកាលពីវេលាម៉ោង ៣:៣៥នាទីទៀបភ្លឺឈានចូលថ្ងៃទី១៩ ខែ ឧសភា ឆ្នាំ២០២៥ ស្ថិតនៅតាម បណ្ដោយផ្លូវលេខ២៧១ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ 

   បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់អោយដឹងថា បុរសម្នាក់បេីក រថយន្ដ ALPHARD ពាក់ផ្លាកលេខ ខេមរភូមិន្ទ 02 2-4415 បេីកបុករថយន្ដ NISSAN ពាក់ផ្លាកលេខ ភ្នំពេញ 2AL-0470 ដែលបេីកថយក្រោយ បណ្ដាលឲ្យរងការខូចខាត ។

    ក្រោយពេលកេីតហេតុ ភាគីទាំងសង ខាងបានចរចាគ្នាដោះស្រាយបញ្ចប់រឿង នៅនឹងកន្លែង៕

ដោយ៖ ជីណា


ចែករំលែក៖