ព័ត៌មានទាន់ហេតុការណ៍៖

កម្មករ.កម្មការិនីរោងចក្រគល័រស្តាប្រមាណ២៥០នាក់តវ៉ាបិទផ្លូវ២១៧ ខណ្ឌដង្កោ បង្កការកកស្ទះជាខ្លាំង

ចែករំលែក៖

     ភ្នំពេញ៖ កម្មករ.កម្មការិនីនៅរោងចក្រគល័រ ស្តា(កាត់ដេរសំភារៈផ្ទះបាយនិងសំភារៈការិយាល័យ) ប្រមាណ២៥០នាក់ បានបន្តប្រមូលផ្តុំធ្វើការតវ៉ាបិទផ្លូវ នៅខាងមុខរោងចក្រស្ថិតនៅផ្លូវ២១៧ ភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ ។

    ការតវ៉ាបិទផ្លូវនេះដឹកនាំដោយសហព័ន្ធសហជីព(គ្មាន)មូលហេតុ, ដោយសារថៅកែរោងចក្រគល័រ ស្តា ផ្លាស់ប្តូរពីទីតាំងចាស់ទៅទីតាំងថ្មីនៅខេត្តតាកែវវិញ។

    ក្នុងការតវ៉ាខាងលេីនោះ​ កម្មករកម្មការិនីសំណូមពរទាមទារចំនួន៥ចំណុច។

១/សូមអោយរោងចក្រគិតប្រាក់ខែចុងក្រោយ។

 ២/ សូមអោយរោងចក្រគិតប្រាក់បំណាច់ឆ្នាំនៅសល់។

 ៣ /សូមអោយរោងចក្រគិតប្រាក់អតីតភាពដែលមាន។

  ៤ /សូមរោងចក្រគិតប្រាក់ការជូនដំណឹង(រោងចក្របានជូនដំណឹងហើយ)។

 ៥/ សូមអោយរោងចក្រគិតប្រាក់សងជំងឺចិត្ត(កិច្ចសន្យាការងារ។

     បច្ចុប្បន្នដោយមានការសំរបសំរួលពីក្រសួងការងារបានឯកភាពគ្នាបានចំនួន៤ចំណុច នៅសល់១ចំណុចចុងក្រោយខាងរោងចក្រនឹងខាងតំណាងកម្មករកម្មការិនីសូមលើកយកទៅពិភាក្សាបន្តនៅខាងមុខ។​ បញ្ជាក់៖​ សះជាចំនួន៤ចំណុចខាងលេីនៅមិនទាន់ត្រូវរ៉ូវគ្នានៅ(ចំណុចទី៥) គឺសូមឲ្យរោងចក្រគិតប្រាក់សងជំងឺចិត្ត(កិច្ចសន្យាការងារ) ៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖