ព័ត៌មានទាន់ហេតុការណ៍៖

Napoli និង Inter នឹងគ្មានគ្រូបង្វឹកដឹកនាំដូចគ្នាពេលប្រកួតដណ្ដើមពានថ្ងៃបិទរដូវកាលអ៉ីតាលីSerie A

ចែករំលែក៖

ក្លឹបកំពូលតារាង Napoli និង Inter Milanត្រូវ ប្រជែងគ្នាដណ្តើមពាននៅថ្ងៃចុងក្រោយនៃរដូវកាលអ៉ីតាលី Serie A ដោយគ្មានអ្នកចាត់ការទូរទៅរៀងខ្លួន។

លោក Antonio Conte និង Simone Inzaghiត្រូវពិន័យកាតក្រហមទាំងពីរនាក់ហើយនឹងមិននៅលើកៅអីបម្រុងនៅពេលដែលក្រុមរបស់ពួកគេឡើងទៅកាន់ទីលានសម្រាប់ការប្រកួតលីកចុងក្រោយរបស់ពួកគេ។

Inter Milan និង Napoli នឹងលេងការប្រកួតចុងក្រោយនៅ Serie A នៃរដូវកាលនេះរបស់ពួកគេនៅថ្ងៃសុក្រ។

ក្រុមNapoli ដឹកនាំដោយលោក Antonio Conte កំពុងឈរកំពូលតារាងដែលមាន 79 ពិន្ទុនាំមុខមួយពិន្ទុលើក្រុមការពារជើងឯក InterMilan ក្នុងចំណោម37ប្រកួត ៕

ដោយ៖ ភារៈ


ចែករំលែក៖