ទីក្រុងតូក្យូ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ បានជួបពិភាក្សាការងារ ជាមួយលោក ម៉ារីត សាងៀមផុង្ស រដ្ឋមន្ត្រីការបរទេសនៃ ព្រះរាជាណាចក្រថៃ ក្នុងឱកាសចូលរួមសន្និសីទអន្តរជាតិ Nikkei លើកទី៣០ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។
នៅក្នុងជំនួបនេះ រដ្ឋមន្រ្តីការបរទេសនៃប្រទេសទាំងពីរ បានពិភាក្សាពីការប៉ះទង្គិចគ្នានៅព្រំដែន នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ដោយ ឈរលើស្មារតីនៃទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការ និងភាពអ្នកជិតខាងល្អ៕
ដោយ៖ តារា