ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត ​toyota alphard បេីក​បុក​ក្បាល​នាគ​ថ្ម​ពុះ​ចែក​ទ្រូង​ផ្លូវ​បណ្ដាល​ឲ្យ​រងការ​ខូចខាត​

ចែករំលែក៖

ភ្នំពេញ​៖ រថយន្ត ​toyota alphard មួយ​គ្រឿង​ខណៈ​សង្ស័យ​ថា​អ្នក​បេីក​បរ​ងោក​មួយ​ភាំង​ទេីប​បណ្ដាល​ឲ្យ​ជ្រុល​ចង្កូត​ទៅ​បុក​នឹង​ក្បាល​នាគ​ថ្ម​ពុះ​ចែក​ទ្រូង​ផ្លូវ​បណ្ដាល​ឲ្យ​រងការ​ខូចខាត​ទាំង​រថយន្ត​និង​ថ្ម​ពុះ​ចែក​ទ្រូង​ផ្លូវ​   

​ ហេតុការណ៍​នេះ​បាន​កើត​ឡើង​នៅ​វេលា​ម៉ោង​១និង​៥០នាទី​រំលង​អធ្រាត្រ​ចូល​ថ្ងៃ​ទី​៣០ខែ​ឧសភា​ឆ្នាំ​២០២៥ចំណុច​ស្តុប​ព្រឹទ្ធសភា​ ផ្លូវ​ម៉ៅសេទុង​កែង​ផ្លូវ​៦៣​ សង្កាត់​បឹង​កេង​កង​ទី​១​ ខណ្ឌ​បឹង​កេង​កង​   

    តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​ បានអោយ​ដឹង​ថា​ មុន​ពេល​កេីត​ហេតុ​ គេបាន​ឃើញ​បុរស​ជា​ជនជាតិ​ចិន​ម្នាក់​បានបេីក​រថយន្តម៉ាក​ toyota alphard ពណ៌​ស​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2BN 9857 បេីក​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​ម៉ៅសេទុង​ទិសដៅ​ពី​កេីត​ទៅ​លិច​ក្នុង​ល្បឿន​លឿន​ ខណៈ​មេឃ​កំពុង​តែ​រលឹម​ លុះ​មក​ដល់​ចំណុច​កេីត​ហេតុ​ ដោយ​សង្ស័យ​ថា​អ្នក​បេីក​បររ​ ងោក​ដេក​ងោក​មួយ​ភាំង​ទេីប​បណ្ដាល​ឲ្យ​រថយន្ត​រេ​ចង្កូត​ជ្រុល​ទៅ​បុក​និង​ក្បាល​នាគ​ថ្ម​ពុះ​ចែក​ទ្រូង​ផ្លូវ​ខ្ទាត​រងការ​ខូចខាត​អស់​ចំនួន​១កង់​ព្រម​ទាំង​ធ្វើ​ឲ្យ​រថយន្ត​រងការ​ខូចខាត​ខ្ទេច​ផ្នែក​ខាង​មុខ​ចំហៀង​ខាង​ឆ្វេង​ បាក់​កង់​រទិល​និង​ផ្ទុះ​ពោងសុវត្ថិភាព​ តែ​មិន​មាន​គ្រោះ​ថ្នាក់​ដល់​មនុស្ស​នោះ​ទេ​ ហើយ​អ្នក​បេីក​បរ​ ក៍គេច​ចេញ​ទៅ​បាត់​ផងដែរ​   

  ក្រោយ​ពេល​កេីត​ហេតុ​ នៅ​សល់​តែ​រថយន្ត​ដែល​រង​ការ​ខូចខាត​ ត្រូវ​បាន​សមត្ថកិច្ច​ស្ទូច​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​រង់ចាំ​ដំណោះស្រាយ​ ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖