ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន ទុកឱ្យឆ្ងល់ ខ្លឹមសារចរចា តាមvideo callជុំទី២ជាមួយចៅពេជ្រ តែសម្តេចព្យាយាមចរចាដល់ជុំទី៥០ទើបឈប់ និងសុំចុះចាញ់តែម្តង !

ចែករំលែក៖

ភ្នំពេញ ៖ ពាក្យចាស់លោកពោលថា ៖ «ស្រឡាញ់កូនមួយតៅ ស្រឡាញ់ចៅមួយថាំង» ចឹងហើយបានសម្តេចតេជោ ហ៊ុន សែន នៅយប់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យឆ្ងល់ ខ្លឹមសារចរចា តាមvideo callជុំទី២ជាមួយចៅពេជ្រ តែសម្តេចព្យាយាមចរចាដល់ជុំទី៥០ទើបឈប់ និងសុំចុះចាញ់តែម្តង ! ។ 

តាមរយៈផេកផ្លូវការ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានបង្ហោះថា ៖ ល្ងាចនេះនៅកម្ពុជានិងថ្ងៃត្រង់នៅក្រុងឡុងដ៏ចក្រភពអង់គ្លេសបានបើកការចរចាតាមvideo callជុំទី២ជាមួយចៅពេជ្រដោយមានកូនស្រីហ៊ុន គឹមឡេងនិងចៅនុតជាអ្នកសម្របសម្រួលតែលទ្ធផលអវិជ្ជមាន។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ៖ ខ្ញុំព្យាយាមបើកចរចាដោយផ្ទាល់ឬតាមអនឡានរហូតជុំទី៥០ទើបឈប់ និងសុំចុះចាញ់តែម្តង។

សម្តេចតេជោ ហ៊ុន សែន ថា ៖ ខ្លឹមសារចរចាមិនអាចឲ្យដឹងដើម្បីទុកឲ្យឆ្ងល់។

សម្តេចតេជោ ហ៊ុន សែន , សម្រាកដោយរីករាយនៅថ្ងៃនេះសប្តាហ៍ក្រោយការងារច្រើន ៕

ដោយ ៖ សិលា


ចែករំលែក៖