ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួន​ក្មេង​ទំនើង​៥​នាក់​ ដេញ​កា​ប់​,ចា​ក់,គប់​គ្នា​នៅ​ត្រង់​ចំណុច​គោដុត​ ភូមិ​ត្រពាំង​ប្រាសាទ​

ចែករំលែក៖

ខេត្តឧត្ត​រមាន​ជ័យ​ ៖​ ព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥ កម្លាំងនគរបាលស្រុកត្រពាំងប្រាសាទ បានបញ្ជូនក្រុមក្មេងទំនើង៥នាក់ទៅកាន់ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យដើម្បីចាត់ការតាមនីតិវិធីករណីពួកគេប្រើហិង្សាយ៉ាងអានាធិបតេយ្យនៅលើដងផ្លូវ។

គួរបញ្ជាក់ថា កម្លាំង​ជំនាញ​ អធិការ​នគរបាល​ស្រុក​ ត្រពាំង​ប្រាសាទ​ សហការ​ជាមួយ​ប៉ុស្តិ៍​អូរ​ស្វាយ​ ចុះ​ស្រាវ​ជ្រាវ​ដល់​កន្លែង​កើតហេតុ​ ពាក់ព័ន្ធ​ករណី​ ក្មេង​ទំនើង​២​ក្រុម​ ដេញ​កា​ប់​ ,ចា​ក់​,គប់​គ្នា​ និង​បាន​កំណត់​មុខសញ្ញា​ឈាន​ដល់​ឃាត់ខ្លួន​បាន​ចំនួន​៥​នាក់​ កាលពី​ថ្ងៃ​ទី​៣១​ ខែឧសភា​ ឆ្នាំ​២០២៥​ ស្ថិត​ក្នុងភូមិ​ត្រពាំង​ប្រាសាទ​ ឃុំ​ត្រពាំង​ប្រាសាទ​ ខេត្តឧត្តរមានជ័យ​។​

ក្មេង​ទំនើង​ទាំង​៥​នាក់​រួម​មាន​ ៖​

១/​ ឈ្មោះ​ អូន​ ដា​វីត​ ភេទ​ប្រុស​ អាយុ​ ១៦​ ឆ្នាំ​ មុខរបរ​សិស្ស​ រស់នៅ​ ភូមិ​លំ​ទង​ ឃុំ​លំ​ទង​ ស្រុក​អន្លង់​វែង​ ។​

២/​ ឈ្មោះ​ ជន​ រតនា​ ភេទ​ប្រុស​ អាយុ​ ១៦​ ឆ្នាំ​ ភេទ​ប្រុស​ មុខរបរ​សិស្ស​ រស់នៅ​ ភូមិ​ថ្នល់បំបែក​ ឃុំ​អន្លង់​វែង​ ស្រុក​អន្លង់​វែង​ ។​

៣/​ ឈ្មោះ​ ឡេ​ង​ លី​វ៉ាង​ ភេទ​ប្រុស​ អាយុ​ ១៧​ ឆ្នាំ​ មុខរបរ​សិស្ស​ រស់នៅ​ភូមិ​ថ្នល់បំបែក​ ឃុំ​អន្លង់​វែង​ ស្រុក​អន្លង់​វែង​ (​ ជា​អ្នក​កាន់​ដាវ​ )​ ។​

៤/​ ឈ្មោះ​ ជឿន​ ប៊ុ​ណ្ណា​រិ​ទ្ធ​ ភេទ​ប្រុស​ អាយុ​ ១៦​ ឆ្នាំ​ មុខរបរ​សិស្ស​ រស់នៅ​ ភូមិ​ទំនប់​អភិវឌ្ឍន៍​ ឃុំ​អូរ​ស្វាយ​ ស្រុក​ត្រពាំង​ប្រាសាទ​ ។​

៥/​ ឈ្មោះ​ ហុ​ក​ លឹ​ម​ហៀ​ង​ ភេទ​ប្រុស​ អាយុ​ ១៥​ ឆ្នាំ​ មុខរបរ​សិស្ស​ រស់នៅ​ ភូមិ​ទួល​តា​សេក​ ឃុំ​ត្រពាំង​ប្រាសាទ​ ស្រុក​ត្រពាំង​ប្រាសាទ​ម​ (​ ជា​អ្នក​កាន់​កាំបិត​ផ្គាក់​ )​ ។​

កម្លាំងមានសមត្ថកិច្ចចាប់​យក​វត្ថុ​តាង​រួម​មាន​ ៖​ ដាវ​ចំនួន​ ០១​ ដកហូត​ពី​ក្រុម​ក្មេង​ទំនើង​ខាង​ស្រុក​អន្លង់​វែង​,​ កាំបិត​ផ្គាក់​ចំនួន​ ០១​ដកហូត​ពី​ក្រុម​ក្មេង​ទំនើង​ខាង​ស្រុក​ត្រពាំង​ប្រាសាទ​ ។​

បច្ចុប្បន្ន​ ក្មេង​ទំនើង​ទាំង​០៥​នាក់​បាន​បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តឧត្តមានជ័យដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​៕

ដោយ៖ សូរិយា


ចែករំលែក៖