ព័ត៌មានទាន់ហេតុការណ៍៖

ស្វែងយល់ អំពី ការវះកាត់ចាប់ដែកអបឆ្អឹងកងកដែលបាក់ក្រោយការប៉ះទង្គិច!

ចែករំលែក៖

ភ្នំពេញ ៖ ការវះកាត់ចាប់ដែកអបឆ្អឹងកងកដែលបាក់ក្រោយការប៉ះទង្គិ ជាបច្ចេកទេសដែលកំពុងអនុវត្តជាសកលក្នុងការវះកាត់តំរង់ឆ្អឹងកងកដែលរំកិល រឺភ្លាត់ខុសកន្លែងអោយស្ថិតមកនៅកន្លែងធម្មតាវិញ ក្នុងគោលបំណងអោយខួរឆ្អឹងខ្នងមិនមានការគាបសង្កត់ និងកុំអោយខួរឆ្អឹងខ្នងខូចខាតបន្ថែមទៀតក្រោយការប៉ះទង្គិច។

ក) រោគសញ្ញាសំខាន់ៗក្រោយការប៉ះទង្គិច៖

– ឈឺកញ្ចឹងកខ្លាំង ពិបាកធ្វើចលនាងៀកចុះទ្បើង

– ស្ពឹកមួយចំហៀងខ្លួន រឹ ស្ពឹកទាំងដៃទាំងជើង

– ពិបាកដកដង្ហើម រឺមិនមានកំលាំងគ្រប់គ្រាន់ក្នុងការបញ្ជារចង្វាក់ដង្ហើម

– ចង្វាក់បេះដូងដើរមិនប្រក្រតី

ខ) ការធ្វើរោគវិនិច្ឆ័យ៖

– ថតកាំរស្មីអ៊ិច

– ថត ស៊ីធីស្កែន រឺថត អឹមអអាយ

គ) ការព្យាបាល៖

– ក្នុងករណីឆ្អឹងកងក មិនរំកិលខុសពីសភាពដើម អ្នកជំងឺមិនតំរូវអោយធ្វើការវះកាត់ដោយចាប់ដែកនោះទេ

– ចំពោះអ្នកជំងឺដែលមានការរំកិល រឺភ្លាត់ឆ្អឹង រឺក៏ឆ្អឹងកងកមិនមានលំនឹងក្រោយការប៉ះទង្កិច អ្នកជំងឺគឺតំរូវអោយមានការព្យាបាលដោយការវះកាត់អបដែកឆ្អឹងកងកខាងមុខ ដើម្បីធានាមិនអោយមានការគៀបសង្កត់ទៅលើខួរឆ្អឹងកងក។

ឃ) បច្ចេកទេសវះកាត់នេះប្រើចំពោះជំងឺ៖

– បាក់ឆ្អឹងកងក

– របេងឆ្អឹងកងខ្នង

– ការពុកឆ្អឹងកងខ្នង

ប្រសិនបើបងប្អូនមានបញ្ហាប៉ះទង្គិចឆ្អឹងកងករឺក៏ឆ្អឹងកងខ្នង សូមលោកអ្នកអញ្ជើញមកជួបពិភាក្សាជាមួយគ្រូពេទ្យឯកទេសនៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីទទួលបាននូវការកំណត់រោគវិនិច្ឆ័យ និងវិធីសាស្ត្រព្យាបាល ទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពខ្ពស់៕

ដោយ ៖ សិលា


ចែករំលែក៖