ព័ត៌មានទាន់ហេតុការណ៍៖

ភាគហ៊ុន Tesla ធ្លាក់ចុះនៅពេលដែលជម្លោះ Trump-Musk ផ្ទុះឡើង

ចែករំលែក៖

វិនិយោគិនបានលក់ភាគហ៊ុននៅក្នុងក្រុមហ៊ុន Tesla កាលពីថ្ងៃព្រហស្បតិ៍ ខណៈដែលភាពតានតឹងបានផ្ទុះឡើងរវាងប្រធានក្រុមហ៊ុនលោក Elon Musk និងប្រធានាធិបតីអាមេរិក Donald Trump ។

ភាគហ៊ុននៅក្នុងក្រុមហ៊ុនរថយន្តអគ្គិសនីបានធ្លាក់ចុះ 14% ដោយបាត់បង់តម្លៃទីផ្សារប្រហែល 150 ពាន់លានដុល្លារក្នុងថ្ងៃដ៏អាក្រក់បំផុតក្នុងរយៈពេលជាច្រើនខែ។ ការខាតបង់នេះកើតឡើនៅពេលលោក Musk ចែកផ្លូវជាមួយសេតវិមានដែលត្រូវបានគេដឹងថាក្រោយមកគាត់បានធ្វើសត្រូវប្រឆាំងការកាន់អំណាចរបស់រដ្ឋាភិបាលប្រឆាំងទៅវិញ។

នៅពេលដែលវិវាទបានផ្ទុះឡើង លោក Trump បានគំរាមកាត់ផ្តាច់កិច្ចសន្យារបស់រដ្ឋាភិបាលដល់ក្រុមហ៊ុនរបស់លោក Musk រួមទាំងក្រុមហ៊ុនរ៉ុក្កែត SpaceX ដែលមានកិច្ចសន្យាមានតម្លៃរាប់សិបពាន់លានដុល្លារជាមួយរដ្ឋាភិបាលអាមេរិក។

ជម្លោះទំនាក់ទំនងរវាង​បុរស​ទាំងពីរ​នាក់​នេះ​បាន​បន្តផ្សាយនៅលើ​បណ្តាញ​សង្គម ដោយ​បាន​ផ្ទុះឡើង​យ៉ាង​ឆាប់រហ័ស​ពី​ការ​ខ្វែងគំនិត​គ្នា​ខាង​គោលនយោបាយ​ទៅជា​ការប្រមាថ​ផ្ទាល់ខ្លួន​។

លោក Trump បានចោទប្រកាន់Muskថាគាត់មិនសប្បាយចិត្តចំពោះការលុបចោលឥណទានពន្ធសម្រាប់រថយន្តអគ្គិសនី ដែលជាគន្លឹះក្នុងការលក់ Tesla នៅសហរដ្ឋអាមេរិក។ 

បុរសទាំងពីរក៏បានប៉ះទង្គិចគ្នាជុំវិញការសម្រេចចិត្តរបស់លោក Trump ក្នុងការដកការតែងតាំងលោក Jared Isaacman ដែលជាសម្ព័ន្ធមិត្តរបស់ Musk ដើម្បីដឹកនាំ Nasa ។ 

ការធ្លាក់ចុះហ៊ុនកាលពីថ្ងៃព្រហស្បតិ៍បានធ្វើឱ្យតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុននៅកម្រិតទាបបំផុតចាប់តាំងពីខែឧសភា ហើយវាក៏បានបង្ហាញការមិនទុកចិត្តយ៉ាងខ្លាំងពីអ្នកវិនិយោគ៕

ដោយ៖ ភារៈ


ចែករំលែក៖