ភ្នំពេញ ៖ បុរសម្នាក់ខឹងចិត្តពេកក្រោយពីបានឈ្លោះជាមួយនិងអ្នកជិតខាងហើយក៏បានឡើងទៅយកកាំភ្លើងនៅលើផ្ទះចុះមកក្រោមរួចបាញ់មួយគ្រាប់នៅមុខហាងភ្លាតគ្រាប់ត្រូវចំជើងប្រពន្ធខ្លួនឯង។
ហេតុការណ៍ខាងលើនេះបានបង្កការភ្ញាក់ផ្អើលកាលពីវេលា៩និង៤០នាទីយប់ថ្ងៃទី៥ខែមិថុនាឆ្នាំ២០២៥នៅហាងទូរស័ព្ទយីហោឋានសួគ៌តាមបណ្ដាយផ្លូវ១៤៨កែងផ្លូវ១៥ សង្កាត់ផ្សារកណ្ដាល២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ៕
បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានអោយដឹងថា មុនកើតហេតុ បុរសម្នាក់បានឈ្លោះជាមួយនិងអ្នកជិតខាងខឹងចិត្តបានឡើងទៅយកកាំភ្លើងនៅលើផ្ទះចុះមកក្រោមរួចបាញ់មួយគ្រាប់នៅមុខហាងភ្លាតគ្រាប់ត្រូវចំជើងប្រពន្ធ រួចរើសយកសំបកគ្រាប់និងដឹកប្រពន្ធទៅពេទ្យបាត់ទៅ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្នានបានចុះមកដល់ផ្ទះកើតហេតុខាងលើដើម្បីស្រាវជ្រាវធ្វើការតាមនីតិវិធីច្បាប់៕
ដោយ៖ ជីណា