ព័ត៌មានទាន់ហេតុការណ៍៖

Chelseaនាំយកខ្សែការពារវ័យក្មេង Sarr របស់បារាំង ក្នុងកិច្ចសន្យារយៈពេលប្រាំបីឆ្នាំ

ចែករំលែក៖

តោខៀវ Chelsea បានចុះហត្ថលេខាទិញខ្សែការពារវ័យ 19 ឆ្នាំ Mamadou Sarr ពី ក្លឹបStrasbourg ក្នុងកិច្ចសន្យារយៈពេល 8 ឆ្នាំ។

កីឡាករជម្រើសជាតិបារាំងអាយុក្រោម 19 ឆ្នាំលេងបាន 27 ដងក្នុង Ligue 1 កាលពីរដូវកាលមុន ដែលជាយុទ្ធនាការពេញលេញលើកដំបូងរបស់គាត់ក្នុងក្របខ័ណ្ឌកំពូលរបស់បារាំងនៅក្រោមការគ្រប់គ្រងរបស់លោក Liam Rosenior ដោយបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ 7 ដើម្បីមានសិទ្ធិសម្រាប់ប្រកួតវគ្គជម្រុះពាន Conference League ។

Strasbourg ត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុនមេ BlueCo របស់ Chelsea ដោយ Sarr ក្លាយជាកីឡាករចុងក្រោយគេដែលបានចំណាយពេលនៅក្លឹបទាំងពីរ។

Mamadou Sarr បានក្លាយជាកីឡាករទី៤របស់ Chelsea ដែលបានទិញនៅរដូវក្តៅនេះបន្ទាប់ពីការមកដល់របស់ខ្សែប្រយុទ្ធ Liam Delap ក្នុងតម្លៃ 30 លានផោនពី Ipswich Town, Estevao ពី Palmeiras ក្នុងតម្លៃ 29 លានផោន និង Dario Essugo ពី Sporting Lisbon ក្នុងតម្លៃ 18 លានផោន ខណៈខ្សែ​បម្រើ​ស្លាប Jadon Sancho បាន​ចាក​ចេញ​ពី Chelsea នៅ​ចុង​រដូវ​កាល​នេះ ដើម្បី​ត្រឡប់​ទៅ Manchester United វិញតាម​រយៈ​កិច្ច​សន្យា​ខ្ចី​ជើង​របស់​គេ ៕

ដោយ៖ ភារៈ


ចែករំលែក៖