ព័ត៌មានទាន់ហេតុការណ៍៖

អតីតនាយករដ្ឋមន្រ្តីថៃ លោក Suchinda Kraprayoon ទទួលមរណភាពនៅវ័យ ៩១ឆ្នាំ

ចែករំលែក៖

ទីក្រុងបាងកក ៖ លោក Suchinda Kraprayoon អតីតនាយករដ្ឋមន្រ្តីថៃ បានទទួលមរណភាពនៅវ័យ ៩១ឆ្នាំ ដោយសារវ័យចាស់ជរា។ លោក បានទទួលមរណភាពនៅមន្ទីរពេទ្យ Phramongkutklao ក្នុងទីក្រុងបាងកក ក្នុងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥។ នេះបើយោងតាមរូបភាព  ប្រភពពី Nikkei Asia/Warisara Wuthikul នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥។ 

លោក Suchinda បានក្លាយជានាយករដ្ឋមន្រ្តីថៃនៅក្នុងឆ្នាំ១៩៩២ ក្រោយរដ្ឋប្រហារយោធានៅក្នុងឆ្នាំ១៩៩១។ យ៉ាងណាមិញ លោក Suchinda កាន់តំណែងបានត្រឹម ៤៨ថ្ងៃប៉ុណ្ណោះ មុនពេលលាលែងពីតំណែង៕

ដោយ ៖ សិលា


ចែករំលែក៖