ខេត្តស្វាយរៀង៖ លោក លឹម សៀងហេង អភិបាល នៃគណៈអភិបាលក្រុងបាវិត នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធី បើកការដ្ឋានគម្រោងកែលម្អផ្លូវដី ដោយក្រាលបេតុងអាម៉េ ១ខ្សែ ប្រវែង១,១៦៨ ទទឹង៤ ម៉ែត្រ កម្រាស់ ០,១៥ម៉ែត្រ ស្ថិតនៅភូមិថ្នាញ សង្កាត់បាទី ក្រុងបាវិត ។
ក្នុងឱកាសនោះ ក៏មានការចូលរួមពី មន្ត្រីបច្ចេកទេសខេត្ត លោកប្រធាន និងមន្ត្រីការិយាល័យសាធារណការក្រុង លោកប្រធានការិយាល័យគាំទ្រសង្កាត់ក្រុង លោកចៅសង្កាត់បាទី ក្រុមប្រឹក្សាសង្កាត់ លោកមេភូមិ អនុភូមិ និងប្រជាពលរដ្ឋ ប្រមាណជាង ១១៤ និងស្រី ៥៦នាក់។
លោក លឹម សៀងហេង អភិបាល នៃគណៈអភិបាលក្រុងបាវិត បានផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ លោកប្រធាន ក្រុមការងារចុះមូលដ្ឋាន ក្រុងបាវិត ក៏ដូចជាលោក ប៉េងពោធ៏សា អភិបាលខេត្តស្វាយរៀងដល់លោកតាលោកយាយពូមីងបងប្អូនប្រជាពលរដ្ឋដែលបានចូលរួមនាពេលនេះផងដែរ។
លោកអភិបាលក្រុងនបានផ្ដាំផ្ញើដល់ក្រុមហ៊ុនដេញថ្លៃធ្វើផ្លូវនេះបានត្រូវអនុវត្តតាមបទដ្ឋានចេកទេស ទាំងការលាយស៊ីម៉ង់ ថ្ម សាច់និងចងដែកនិងមានកម្រាស់មួយតឹកកន្លះរួមនឹងសោភ័ណភាពផ្លូវ ពិសេស បងប្អូនប្រជាពលរដ្ឋដែលបានប្រើប្រាស់ផ្លូវមួយខ្សែនេះហើយ ត្រូវសហការជាមួយក្រុមហ៊ុនធ្វើផ្លូវត្រូវមានការអធ្យាស្រ័យយោគយល់គ្នាទៅវិញទៅមក ពេលឆ្លងកាត់ផ្លូវបេតុងនេះធ្វើយ៉ាងណាឲ្យការធ្វើផ្លូវនេះ ប្រកបដោយភាពរលូននិងឆាប់បានប្រើប្រាស់ទាំងអស់គ្នា ពីព្រោះផ្លូវមួយខ្សែនេះជាផ្លូវរួម ជារបស់សាធារណៈទាំងអស់គ្នា និងចូលរួមថែរក្សាទាំងអស់គ្នាក្នុងគោលបំណងដើម្បីផ្លូវរបស់យើងប្រើប្រាស់បានជាប់យូរអង្វែង។
លោក អភិបាលក្រុងបាវិត សូមអោយបងប្អូនប្រជាពលរដ្ឋយើង ថែរក្សាសុខភាពឲបានល្អដើម្បីជៀសវាងពីជំងឺដង្កាត់ផ្សេងៗ ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋយើងត្រូវមានការអប់រំកូនចៅឲ្យគោរពច្បាប់ចរាចរណ៍និងជៀសឲ្យផុតពីគ្រឿងញៀននិងសូមអោយបងប្អូនប្រជាពលរដ្ឋ ចូលរួម អនុវត្តគោលនយោបាយភូមិឃុំស្កាត់មានសុវត្ថិភាពទាំង៧ចំណុច និងចូលរួមសំអាតអនាម័យបរិស្ថាន ពិសេសតាមបណ្ដារោងចក្រ ជាច្រើន ក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងបាវិតក៏ដូចជាក្នុងខេត្តស្វាយរៀងកំពុងតែកង្វះកម្មករ ដូច្នេះ ក្រុមហ៊ុនកំពុងត្រូវការ ចាំបាច់ កម្មករកម្មការិនីរោងចក្រ ចូលបម្រើការងាររាប់ពាន់នាក់ បន្ថែមទៀតផងដែរ។
បន្ទាប់មក លោកលឹម សៀងហេង និងក្រុមការងារ ក៏បានចែករបស់កំដរដៃ ដល់ ប្រជាពលរដ្ឋដែលបានចូលរួមក្នុងម្នាក់ៗទទួលបាន សារ៉ុង១ ភេសជ្ជៈ ១កំប៉ុង នំប៉័ង ១ដើម និងថវិកា ១០,០០០រៀល យ៉ាងភាពស្និតស្នាលផងដែរ ៕
ដោយ៖ សុថាន