ភ្នំពេញ៖ កំលាំងពលកម្មក្នុងវិស័យកសិកម្ម នៅសាធារណរដ្ឋកូរ៉េ ត្រូវការច្រើនពីកម្ពុជា ខណៈខេត្ដចូឡាណាំដូ នៃសាធារណៈរដ្ឋកូរ៉េ កំពុងអំពាវនាវស្វែងរក កម្លាំងពលកម្ម ក្នុងវិស័យនេះ នេះបើតាមការបញ្ជាក់ឱ្យដឹងពី លោក គីម យ៉ុងរុក Kim Yung rok អភិបាលខេត្តចូឡាណាំដូJeollannamdo សាធារណៈរដ្ឋកូរ៉េ ក្នុងជំនួបសម្ដែងការគួសម ជាមួយ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងបំណងចង់ចងសម្ព័ន្ធមេត្រីភាព ជាមួយរដ្ឋបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ នៅសាលារាជធានីភ្នំពេញ។
លោក ឃួង ស្រេង បានបញ្ជាក់ថា៖ រាជធានីភ្នំពេញក្រោមការដឹកនាំដ៏ឈ្លៀសវៃស្វាហាប់របស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានធ្វើឱ្យរាជធានីភ្នំពេញ មានការអភិវឌ្ឍ រីកចំរើនលើគ្រប់វិស័យនឹងទទួលបានការកោតសរសើរ និងអបអរសាទរពីកំរិតជាតិ និងអន្តរជាតិក្រោយកម្ពុជាចេញផុតពីរបបប្រល័យពូជសាសន៏ប៉ុលពត។
លោក ឃួង ស្រេង បានបញ្ជាក់ថា៖ ខេត្ដចូឡាណាំដូកូរ៉េ ចង់ចងសម្ពន្ធ័មេត្រីភាពជាមួយទីក្រុងភ្នំពេញ លោកនិងស្នើសុំទៅរាជរដ្ឋាភិបាល ដើម្បីរៀបចំឯកសារផ្សេងៗ ត្រៀមខ្លួនបន្ដកិច្ចសហការដ៏ល្អជាមួយគ្នារវាងខេត្តJeollana mdo និងរាជធានីភ្នំពេញ បន្ថែមលើទីក្រុងចំនួន៣ របស់ប្រទេសកូរ៉េខាងត្បូងរួចហើយ ដើម្បីរិតចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងទីក្រុងទាំង២ផងដែរ។
លោក ឃួង ស្រេង បានអរគុណ ដល់គណៈប្រតិភូខេត្តJeollanamdo ក៏ដូចសាធារណៈរដ្ឋកូរ៉េទាំងមូល ដែលបានទទួលយកពលករកម្ពុជា ទៅធ្វើការនៅប្រទេសកូរ៉េកន្លងមកជាង៤៦០០០នាក់ រដ្ឋបាលរាជធានីភ្នំពេញ សូមចូលរួម អបអរសាទរ លោកLee Jae myung ដែលទើបបានជាប់ឆ្នោតជាប្រធានាធិបតីថ្មី នៃសាធារណៈកូរ៉េហើយ សង្ឃឹមថា៖ តាមរយៈដំណើរទស្សនៈកិច្ចរបស់ លោក អភិបាលខេត្ត Jeollanamdo រាជធានីភ្នំពេញ នាពេលនេះនឹងជួយជំរុញឱ្យ ក្រុមហ៊ុន និងអ្នកវិនិយោគកូរ៉េ មកបណ្តាក់ ទុនរកស៊ីនៅកម្ពុជាកាន់តែច្រើនឡើងថែមទៀត នៅពេលកម្ពុជា មានច្បាប់វិនិយោគ ប្រកបដោយការអនុគ្រោះ។
លោក គីម យ៉ុងរុក Kim yung rok បានបញ្ជាក់ថា៖ រាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់សម្តេចបវរធិបតី នាយករដ្ឋមន្ត្រីពិតជាបានខិតខំអភិវឌ្ឍន៏ របស់រាជធានីភ្នំពេញឱ្យមានការរីកចំរើនលឿន និងឆាប់រហ័ស រហូតដល់សព្វថ្ងៃ យ៉ាងពិប្រាកដមែន នេះបើធៀបកាលពីមុនខ្ញុំធ្លាប់មកលេងទីក្រុងភ្នំពេញ មិនទាន់មានការអភិវឌ្ឍលឿនបែបនេះទេ ៕
ដោយ ៖ សំរិត