ព័ត៌មានទាន់ហេតុការណ៍៖

ការបង្ហោះផ្សាយថា ថៃបានផ្អាកគណនីធនាគារដែលពលករខ្មែរប្រើប្រាស់ដោយមិនអនុញ្ញាតឱ្យផ្ញើប្រាក់ចេញពីធនាគារថៃមកកាន់ធនាគារស្រុកខ្មែរ គឺជាព័ត៌មានក្លែងក្លាយ!

ចែករំលែក៖

ភ្នំពេញ​៖​ លេខាធិការដ្ឋាន​ គ.ស.ព.ស​ បានឱ្យដឹងនៅព្រឹក​ថ្ងៃទី​១៣​ ខែមិថុនា​ ឆ្នាំ​២០២៥នេះថា៖​ ការបង្ហោះផ្សាយថា ថៃបានផ្អាកគណនីធនាគារដែលពលករខ្មែរប្រើប្រាស់ដោយមិនអនុញ្ញាតឱ្យផ្ញើប្រាក់ចេញពីធនាគារថៃមកកាន់ធនាគារស្រុកខ្មែរ គឺជាព័ត៌មានក្លែងក្លាយ!។

ដូចនេះសូមបងប្អូនប្រជាពលរដ្ឋកុំយល់ច្រឡំ សូមឈប់ផ្សព្វផ្សាយនិងកុំចែករំលែកព័ត៌មាននេះ។

លេខាធិការដ្ឋាន​ គ.ស.ព.ស​ ក៏បានអំពាវនាវ​ក៏ឱ្យមានការចែកចាយតៗគ្នា ដោយពុំបានផ្ទៀងផ្ទាត់ច្បាស់លាស់ជាមុនបានបង្កើតជាការបំពុលព័ត៌មាន និងជះផលអវិជ្ជមានដល់មតិសាធារណៈទូទៅ ជាពិសេសធ្វើឱ្យមានការរើសអើងជាតិសាសន៍ជាមួយប្រទេសជិតខាង។ នេះជាករណីអ្នកប្រើប្រាស់បណ្តាញសង្គមត្រូវចៀសវាង!៕

ដោយ​៖ ស​ តារា


ចែករំលែក៖