សហរដ្ឋអាមេរិក ៖ លោក កុយ គួង បានប្រគល់ព្រះរាជសារតាំងជូនលោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក កាលពីនៅរសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ កន្លងទៅ។
សូមបញ្ជាក់ថា ៖ លោក កុយ គួង ត្រូវបានតែងតាំងជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសហរដ្ឋអាមេរិក និងប្រចាំរដ្ឋម៉ិកស៊ិកកូ ដែលមាននិវេសនដ្ឋាននៅទីក្រុងវ៉ាស៊ីនតោន។
សូមជូនពរលោកមានសុខភាពល្អ និងជោគជ័យសម្រាប់ការងារទូត ដើម្បីនាំផលប្រយោជន៍ជូនជាតិ និងមាតុភូមិ ហើយជួយជំរុញអ្នកវិនិយោគអាមេរិកមករកស៊ីនៅខ្មែរឲ្យបានច្រើន ពិសេស ឱ្យបងប្អូនប្រជាពលរដ្ឋកម្ពុជា មកលេងស្រុកកំណើត តើមានការរីចម្រើន អភិវឌ្ឍ ដល់កម្រិតណាហើយ និងឱ្យបរទេសមកកម្សាន្តនៅកម្ពុជា ដែលសំបូរទៅតំបន់ទេសចរណ៍ ធម្មជាតិ ដែលពិភពលោក ទទួលស្គាល់ មកហើយ មិនជិនណាយ ត្រូវតែចង់មកកម្សាន្តទៀត ៕
ដោយ ៖ សិលា