ខេត្តកណ្ដាល៖ បុរសម្នាក់បើកម៉ូតូ គេចពីរថយន្តដែលបើកនៅខាងមុខ ជ្រុលចង្កូតចូលចំណែកផ្លូវម្ខាងទៀត ត្រូវបានរថយន្តមួយគ្រឿងទៀតបើកច្រាស់ទិសគ្នាបុក បណ្ដាលឲ្យស្លាប់បាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុ ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ២៣និង១០នាទី នៅលើផ្លូវជាតិលេខ២១ ស្ថិតក្នុងភូមិកោះខែល ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល។
មន្ត្រីនគរបាលចរាចរណ៍ស្រុកស្អាងបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ វុទ្ធី បញ្ញា ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិចុងកោះធំខ ឃុំកោះធំ ស្រុកកោះធំ ខេត្តកណ្ដាល បើកបរម៉ូតូម៉ាកHONDA DREAM ពណ៍ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1JY-0807 ។ ចំណែកភាគីខាងរថយន្តម៉ាកGAC GN8 ពណ៍ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ2CE-0806 បើកបរដោយឈ្មោះ ថៃ រស្មី ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ:អ្នកបើកឡាន មានទីលំនៅភូមិតាសួស ឃុំអង្គាដី ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង និងអ្នករួមដំណើរចំនួន ០២នាក់ ១.ឈ្មោះ TRAN THI TRA GIANG ត្រាន ធីត្រាងាំ ភេទស្រី ឆ្នាំកំណើត១៩៩៥ ជនជាតិវៀតណាម ២.ឈ្មោះ HOANG VAN QUANG ហ័ង វាន់ឈ័ង ភេទប្រុស ឆ្នាំកំណើត១៩៨៨ ជនជាតិវៀតណាម ។
ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ មានម៉ូតូមួយគ្រឿង ម៉ាក HONDA DREAM ពណ៍ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1JY-0807 បើកបរដោយឈ្មោះ វុទ្ធី បញ្ញា ភេទប្រុស អាយុ ២៣ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិចុងកោះធំខ ឃុំកោះធំ ស្រុកកោះធំ ខេត្តកណ្ដាល (ពាក់មួកសុវត្ថិភាព) (ស្លាប់នៅកន្លែងកើតហេតុ) បើកក្នុងទិសដៅត្បូងទៅជើង (កោះធំ-តាខ្មៅ) ។ ពេលបើកមកដល់ចំណុចកើតហេតុ ក៏បានគេចរថយន្ដដែលនៅពីមុខ ហើយក៏ជ្រុលទៅបុកជាមួយរថយន្ដមួយគ្រឿងទៀត ដែលកំពុងបើកបរបញ្ជ្រាសទិសគ្នា រថយន្ដនោះ ម៉ាក GAC GN8 ពណ៍ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ2CE-0806 បើកបរដោយឈ្មោះ ថៃ រស្មី ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរ:អ្នកបើកឡាន មានទីលំនៅភូមិតាសួស ឃុំអង្គាដី ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង និងអ្នករួមដំណើរចំនួន ០២នាក់ ១.ឈ្មោះ TRAN THI TRA GIANG ត្រាន ធីត្រាងាំ ភេទស្រី ឆ្នាំកំណើត១៩៩៥ ជនជាតិវៀតណាម ២.ឈ្មោះ HOANG VAN QUANG ហ័ង វាន់ឈ័ង ភេទប្រុស ឆ្នាំកំណើត១៩៨៨ ជនជាតិវៀតណាម បើកបរក្នុងទិសដៅពីជើងទៅត្បូង(តាខ្មៅ-កោះធំ) ។ ករណីនេះបណ្ដាលឲ្យអ្នកបើកបរម៉ូតូស្លាប់នៅកន្លែងកើតហេតុ និងអ្នកបើកបររថយន្ដរងរបួសស្រាល និងអ្នករួមដំណើរជាមួយរថយន្ដរងរបួសស្រាល ។ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅពិនិត្យ និងវាស់វែងកន្លែងកើតហេតុ និងយកវត្ថុតាងមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងទៅតាមនីតិវិធីច្បាប់។
ការសន្និដ្ឋានបឋម ករណីនេះបណ្ដាលមកពីអ្នកបើកបរម៉ូតូបើកបរ បើកគេចពីឧបសគ្គខាងមុខ ជ្រុលទៅចំណែកផ្លូវម្ខាងទៀត ទើបបណ្ដាលឱ្យគ្រោះថ្នាក់៕
ដោយ៖ ស្អាងជ័យ