ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បង្រ្កាបការធ្វើអាជីវកម្មបារីអេឡិកត្រូនិក និងផលិតផលអេចឆ៍ធីភី(HTPs)

ចែករំលែក៖

ខេត្ត​ស្ទឹងត្រែង​៖ យោង​ទៅ​តាម​ផេ​ក​ផ្លូវការ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង​ជនសង្ស័យ​ចំនួន ០៦​នាក់ (​ប្រុស​) សុទ្ធ​សឹង​ជា​យុវជន​ត្រូវ​បាន​ឃាត់ខ្លួន​ក្នុង​ប្រតិបត្តិការ​បង្ក្រាប​ដោយ​បាន​រត់​អូស​វត្ថុ​តាង​ជាក់ស្ដែង​មួយ​ចំនួន​ធំ ។

ទាក់ទិន​ករណី​ខាងលើ ជនសង្ស័យ​ព្រមទាំង​វត្ថុ​តាង​ត្រូវ​សមត្ថកិច្ច​នៃ​ការិយាល័យ​ប្រឆាំង​គ្រឿង​ញៀន​ឃាត់​និង​រឹបអូស កាលពី​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០២៥ ក្នុង​គោលដៅ​ស្ថិត​នៅ​ភូមិ​ស្ពានថ្ម សង្កាត់​ស្ទឹង​ត្រែង ក្រុង​ស្ទឹង​ត្រែង ខេត្តស្ទឹងត្រែង ។

កម្លាំង​សមត្ថកិច្ច​បាន​ដក​រហូត​វត្ថុ​តាម​រួម​មាន​៖ ម៉ាស៊ីន​យ៉ូ​សវែង​២២​ប្រអប់​, ម៉ាស៊ីន​យ៉ូ​ស​ជ្រុង​០៥​ប្រអប់​, ក្បាល​យ៉ូ​ស​៦៦​ប្រអប់​, ក្បាល​យ៉ូ​ស​១៥​ក្បាល​យ៉ូ​ស​, ក្បាល ម៉ាស៊ីន​ម៉ាក​ណូ​វ៉ា ៨៧​ប្រអប់​, ម៉ាស៊ីន​ដើម​ជក់​១០៤​ប្រអប់​, ខ្សែ​ពាក់​ក​០៥​ខ្សែ​, ម៉ូតូ​១០​គ្រឿង និង​ទូរស័ព្ទ​ដៃ​០៥​គ្រឿង ។

ពាក់ព័ន្ធ​ករណី​ខាងលើ ជនសង្ស័យ​ចំនួន​៦​នាក់ មិន​ត្រូវ​បាន​អនុវត្ត​ច្បាប់​ទោស​ទាន់​មនុស្ស​ឡើយ​ដោយ​គ្រាន់តែ​ធ្វើការ​អប់រំ​ណែនាំ និង​ធ្វើ​កិច្ចសន្យា ក៏​ប្រគល់​ឲ្យ​អាណាព្យាបាល​យក​ទៅ​ធ្វើការ​អប់រំ​ណែនាំ​បន្ត ចំណែក​វត្ថុ​តាង កម្លាំង​ជំនាញ​ដកហូត រក្សា​ទុក​ដើម្បី​កំទេច​ចោល ៕

ដោយ៖ សូរិយា


ចែករំលែក៖