ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានមកដល់សណ្ឋាគារ Sofitel ហើយ

ចែករំលែក៖

ភ្នំពេញ ៖ លោក ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានមកដល់សណ្ឋាគារ Sofitel ហើយ ដើម្បីចូលរួម កិច្ចប្រជុំ គណ:កម្មការព្រំដែនចម្រុះកម្ពុជាថៃ (JBC) នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ដែលជាកិច្ចប្រជុំថ្ងៃទី២។

ខាងក្រោមនេះជាទិដ្ឋភាពអ្នកសារព័ត៌មាន ជាតិ និង អន្តរជាតិ បន្តរង់ចាំថតរូបតំណាងកម្ពុជា និងថៃ ក្នុងកិច្ចប្រជុំគណ:កម្មការចម្រុះ (JBC) កម្ពុជាថៃ នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ៕

ដោយ ៖ សិលា


ចែករំលែក៖