ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បេីករថយន្ត PNERO SPORT បុកបង្គោលភ្លេីងទៅមុខលែងរួច

ចែករំលែក៖

ភ្នំពេញ៖ នៅវេលា២និង៤០នាទីរសៀលថ្ងៃទី១៥ខែមិថុនាឆ្នាំ២០២៥បង្គោលភ្លេីងមួយដើមបណ្ដាលឲ្យខូចខាត ខណៈត្រូវបុរសម្នាក់បេីករថយន្ត PNERO SPORT បុកពេញទំហឹង ហេតុការណ៍ ស្ថិតតាមបណ្ដោយផ្លូវ ព្រះសុីសុវត្ថិ សង្កាត់ ផ្សារកណ្ដាល១ ខណ្ឌ ដូនពេញ រាជធានី ភ្នំពេញ ។

តាមប្រភពពីកន្លែងកើតហេតុបានប្រាប់អោយដឹងថា បុរសម្នាក់បេីករថយន្ត ១គ្រឿងម៉ាក  PNERO SPORT ពាក់ផ្លាកលេខរដ្ន 1369 តាមបណ្ដោយផ្លូវ ព្រះសុីសុវត្ថិ  ក្នុងទិសដៅ ពីកើតទៅលិច ក៏បានរេចង្កូតទៅបុកបង្គោលភ្លេីងមួយដើមបណ្ដាលឲ្យខូចខាត។

ក្រោយកេីតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វេីការវាស់វែងយករថយន្តទៅរក្សាទុកដេីម្បីរង់ចាំដោះស្រាយនៅពេលក្រោយ ៕

ដោយ៖ ជីណា


ចែករំលែក៖