ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាលក្រុងបាវិត បានធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់ជាជនជាតិវៀតណាម ក្នុងករណីលួច ម៉ូតូ និងសន្និធិអាវុធសម្រាប់ប្រហារផ្សេងទៀត។
សមត្ថកិច្ចនគរបាលក្រុងបាវិតបានអោយដឹងនៅព្រឹកថ្ងៃទី១៦ខែមិថុនាឆ្នាំ២០២៥នេះថា ជនសង្ស័យមានឈ្មោះដាំងឌិនវ៉ាង ភេទប្រុស ជនជាតិវៀណាម អាយុ៣០ឆ្នាំ មានទីលំនៅឃុំទុងឡុក ស្រុកកានឡុក ខេត្តហាយទិញ ប្រទេសវៀតណាមនិង ឈ្មោះទឿង មិញលឿង អាយុ២៣ឆ្នាំជនជាតិវៀតណាមមានទីលំនៅឃុំហាយហ្វាស្រុកហាយហ្វា ខេត្តងើយអាន ប្រទេសវៀតណាមនិងបានដកហូត រួមនិងវត្ថុតាង ជាក់ស្តែងមួយចំនួន ។
ប្រភពដដែលបន្តថា កាលពីនៅថ្ងែទី១៣ ខែមិថុនា ឆ្នាំ២០២៥ សមត្ថកិច្ចនគរបាល បានទទួលបណ្ដឹងពីជនរងគ្រោះ ថាមានករណីចោរលួចម៉ូតូរបស់ខ្លួន នៅចំណុច ក្រុងបាវិត ខេត្តស្វាយរៀងភ្លាម ដោយមានការដឹកនាំពីលោកអធិការ កម្លាំងជំនាញនៃអធិការដ្ឋានក្រុងបាវិត សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិត ឃាត់ខ្លួនបានជនសង្ស័យបានចំនួន ០២នាក់ជនជាតិវៀតណាម រួមនិងវត្ថុតាង ជាក់ស្តែងមួយចំនួន ។
បច្ចុប្បន្នកម្លាំងនគរបាលជំនាញ បានកសាងសំណុំរឿង រួមនិងវត្ថុតាង បញ្ជូនទៅការិយាល័យជំនាញខេត្តនៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងចាត់ការបន្តតាមច្បាប់៕
ដោយ៖ សុថាន