ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរនៅថៃវិលមកស្រុកកំណើតខ្លួនវិញដោយអះអាងពីឱកាសការងារគ្រប់គ្រាន់ក្នុងប្រទេស

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សាជាថ្មីម្តងទៀតនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥នេះ បានអះអាងពីការត្រៀមខ្លួនជាស្រេចដើម្បីទទួលស្វាគមន៍បងប្អូនប្រជាពលរដ្ឋ និងពលករខ្មែរយើងត្រឡប់មកមាតុភូមិជាទីស្រឡាញ់វិញទាំងឱកាសការងារ និងការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវ:។ 

ម្សិលមុិញបងប្អូនប្រជាពលរដ្ឋនៅតាមព្រំដែន បានចាកចេញពីផ្ទះ មកកាន់ស្រុកបវេល ខេត្តបាត់ដំបង ដោយមានការយកចិត្តទុកដាក់ពីអាជ្ញាធរស្រុកផងដែរ ៕

ដោយ ៖ សិលា


ចែករំលែក៖