ព័ត៌មានទាន់ហេតុការណ៍៖

ប្រសាសន៍ខ្លី ខ្លឹម ! កម្ពុជាមិនមែន ខ្វះអាវុធ ឬកម្លាំង ដើម្បី វាយគ្នាទេ ប៉ុន្តែកម្ពុជាមិន ចង់ វាយអ្នកណាទាំងអស់, ICJ ជាជម្រើសសន្តិភាព របស់កម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ ហេតុអ្វីបានជាយកបញ្ហា ទៅ តុលាការយុត្តិធម៌អន្តរជាតិ ICJ ! សម្តេច តេជោ ហ៊ុន សែន ក្នុងនាមប្រធាន បក្សកាន់អំណាច និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បាន បញ្ជាក់ ម្តងហើយម្តងទៀតថា ៖ កម្ពុជា និងថៃ នឹងមិន ត្រូវគ្នា ឡើយ លើ ព្រំដែននៅចំណុចទាំង៤ (ប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី និងមុំបី)។ 

សម្តេចតេជោ អះអាងថា ៖ តុលាការយុត្តិធម៌អន្តរជាតិ ICJ ជាជម្រើសសន្តិភាព របស់កម្ពុជា។ «កម្ពុជាមិនមែន ខ្វះអាវុធ ឬកម្លាំង ដើម្បី វាយគ្នាទេ ប៉ុន្តែកម្ពុជាមិន ចង់ វាយអ្នកណាទាំងអស់»។ 

សម្តេចតេជោ ថ្លែងថា ៖ មិនចង់ឱ្យមាន ការផ្ទុះសង្គ្រាម រវាងប្រទេសទាំងពីរ កម្ពុជា-ថៃ នោះឡើយ។

សម្ដេចតេជោ ហ៊ុន សែន ផ្ដាំទៅក្រុមយោធាជ្រុលនិយមថៃ ស្គាល់សម្ដេចឱ្យច្បាស់ ខណៈព្រះករុណា ព្រះមហាក្សត្រខ្មែរបានប្រោសព្រះរាជទាន គោរមងារ «សម្ដេចតេជោ» ជូនដល់សម្តេច គឺមិនមែនជារឿងចៃដន្យនោះទេ។

សម្ដេចតេជោបានបញ្ជាក់ថា ៖ កម្ពុជា មិនមែនជាចេកដែលងាយស្រួលទទួលទាននោះទេ។ អ្នកឯងមើលកម្ពុជាខុសហើយ កុំភាន់ច្រឡំឡើយ។

សម្ដេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា ៖ ផែនទីឯកតោភាគីណាមួយ កម្ពុជាមិនត្រូវបានទទួលស្គាល់នោះទេ  កម្ពុជាទទួលស្គាល់ផែនទីកិច្ចព្រមព្រៀងបារាំងសៀមឆ្នាំ១៩០៧ជាផែនទីស្របច្បាប់ ដែលអន្តរជាតិទទួលស្គាល់៕

ដោយ ៖ សិលា


ចែករំលែក៖