ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីក្រសួងការងារ និង មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកបាន និងកំពុងរង់ចាំ ទទួលបងប្អូនប្រជាពលរដ្ឋ និង ពលករខ្មែរ នៅ មណ្ឌលសំចតតាមច្រកព្រំដែន កម្ពុជា-ថៃ

ចែករំលែក៖

ភ្នំពេញ ៖ មន្ត្រីក្រសួងការងារ និង មន្ត្រី ពាក់ព័ន្ធ គ្រប់ ផ្នែក បាន និងកំពុង រង់ចាំ ទទួល បងប្អូន ប្រជាពលរដ្ឋ និង ពលករ ខ្មែរ នៅ មណ្ឌល សំចត តាម ច្រក ព្រំដែន កម្ពុជា-ថៃ ដែល មាន បំណង វិល ត្រឡប់ មក ស្រុក កំណើតវិញ ដើម្បី ផ្តល់ ព័ត៌មាន ស្តី ពី ឱកាស ការងារ ដ៏ សម្បូរ បែប ការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ និងអត្ថប្រយោជន៍ ប.ស.ស. ដែល ជា ការ គិត គូរ របស់ រាជរដ្ឋាភិបាលកម្ពុជា ។ 

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានប្រកាសត្រៀមរថយន្តក្រុងជាង៤០០គ្រឿងរួចហើយ ក្រោយ រាជរ ដ្ឋាភិ បាល ដាក់បទបញ្ជា ឱ្យទៅដឹកជញ្ជូនប្រជាពលរដ្ឋ និងពលករខ្មែរ ដែលត្រូវចេញដំណើរពីព្រំដែនថៃទៅស្រុកកំណើត តាមបណ្តាខេត្តនានា ។

ការប្រកាសរបស់លោក ដូចនេះបានធ្វើឡើងនៅក្នុងពិធីសំណេះសំណាលជាមួយសមាជិកសមាជិការគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា សង្កាត់ស្ទឹងមានជ័យ២ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ កាលពីរសៀលថ្ងៃទី១៤ មិថុនា ឆ្នាំ២០២៥ កន្លងទៅ។

លោក ឃួង ស្រេង បានបន្តថា ៖ បទបញ្ជារាជរដ្ឋាភិបាលឲ្យ ត្រៀមរថយន្តក្រុងនេះ គឺជាការគិតគូ ពីសុខទុក្ខប្រជាពលរដ្ឋពីសំណាក់ថ្នាក់ដឹកនាំកំពូលៗ មិនដូចជនអគតិមួយចំនួននោះទេ ៕

ដោយ ៖ សិលា


ចែករំលែក៖