ព័ត៌មានទាន់ហេតុការណ៍៖

លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ ៖ នារសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖ 

១- ខ្មែរបានបាត់បង់ទឹកដីឆ្អែតហើយពីអតីតៈកាល = នាពេលបច្ចុប្បន្ននេះខ្មែរមិនបណ្តែតបណ្តោយឲ្យបាត់បង់ទឹកដីខ្លួនថែមទៀតទេ ! 

២- ថៃមិនព្រមទទួលស្គាល់ផែនទីគូសដោយបារាំង-សៀមនាឆ្នាំ១៩០៨ធ្វើជាឧបសម្ព័ន្ធកិច្ចព្រមព្រៀងនិងសន្ធិសញ្ញាបារាំង-សៀមឆ្នាំ១៩០៤និង១៩០៧ = ថៃចង់យកផែនទីគូសជាឯកតោភាគីខ្លួនឯង តើមាននរណាទទួលស្គាល់ជាផ្លូវការនោះ?

៣- បើជាអ្នកជិតខាងល្អថៃមិនគួរបិទច្រកព្រំដែនជាឯកតោភាគីទេ = កម្ពុជាជាជើងក្រោយ មិនបាច់ចរចាស្អីដើម្បីបើកច្រកឡើងវិញទេ បើចង់បើកអាស្រ័យលើថៃបើកទៅ?

៤- ថៃកុំអាងមានទ័ពនិងកាំភ្លើងទំនើបទេ = កម្ពុជាក៏មានដូចគ្នាដែរតើ បើចង់សាកបាន?

៤- សម្តេចតេជោ ហ៊ុន សែន មិនបានគម្រាមទេតែសម្តេចតេជោនិយាយពិតនិងធ្វើពិត = យោធាថៃជាអ្នកបិទចក្រព្រំដែនជាឯកតោភាគី ដល់ចង់បើកហេតុអីចាំពិភាក្សាចរចា ម៉េចមិនបើកទៅ?

៥- នៅពេលទំនិញបន្លែ ផ្លែឈើប្រជាពលរដ្ឋថៃកកស្ទះ  =  ត្រូវទៅតវ៉ាឯខាងយោធាថៃទៅ?

៦- ភាពតានតឹងនៅតំបន់ព្រំដែនគឺបណ្តាលមកពីយោធាថៃជាអ្នកបង្កើត = មិនមែនមកពីខាងកម្ពុជាទេ ។

៧- ប្រជាជនថៃគួរផ្ទុះការតវ៉ាប្រឆាំងនឹងទង្វើរបស់ក្រុមយោធាថៃ = បើមិនងើបតវ៉ាទេ ប្រជាជនថៃនៅតែជួបការលំបាក ។

៨- នៅពេលវិលត្រឡប់មកកម្ពុជាវិញ = ពលករខ្មែរមិនខ្វះការងារធ្វើទេ។

៩- នៅរោងចក្រសហគ្រាសនៅគ្រប់ខេត្តទូទាំងប្រទេសនៅខ្វះកម្លាំងពលកម្ម = ពលករអាចទៅទាក់ទងផ្ទាល់ដល់រោងចក្រសហគ្រាសទាំងនោះដែលមានទីតាំងនៅជិតផ្ទះសម្បែងខ្លួន។

១០- ប្រជាជនកម្ពុជាជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា១០០% = លើកលែងតែក្រុមឧទ្ទាមក្រៅច្បាប់ជ្រុលនិយមនៅក្រៅប្រទេសទេដែមិនដែលជឿលើរាជរដ្ឋាភិបាលកម្ពុជា ព្រោះពួកវាខឹងមិនបានកាន់អំណាចយូរឆ្នាំហើយ ៕

ដោយ ៖ សិលា


ចែករំលែក៖