ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ពឹងដង្ហើម ខ្លួន ឯងរស់ នៅពេលចាំបាច់ នេះជាអ្វីដែលយើងបានធ្វើជាបន្តបន្ទាប់

ចែករំលែក៖

ភ្នំពេញ ៖ «ពឹងដង្ហើម ខ្លួនឯង រស់នៅពេល ចាំបាច់»។ នេះជាអ្វីដែល កម្ពុជាបាន ធ្វើជាបន្តបន្ទាប់។ សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រមុខរដ្ឋាភិបាល កម្ពុជា បាន លើកឡើងយ៉ាងដូច្នេះ នា ពិធីបិទមហាសន្និបាតវិសាមញ្ញកាយរឹទ្ធិជាតិកម្ពុជា នៅរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ ។ 

សម្តេចធិបតី ហ៊ុន ម៉ាណែត បាន លើកឡើងពី កិច្ចប្រឹងប្រែងនា អំឡុងកូវីដ-១៩ ហើយ ចុងក្រោយនេះ ការកាត់ផ្តាច់អគ្គិសនី និងអុីនធើណេតពីថៃ មក សម្រេចផ្គត់ផ្គង់ ដោយខ្លួនឯង។ សម្តេចធិបតីអះអាងថា នេះមិនមែនជាការកាត់ផ្តាច់ទំនាក់ទំនងនោះទេ ប៉ុន្តែកម្ពុជាត្រូវបង្ហាញពីសមត្ថភាពរបស់ខ្លួន។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បញ្ជាក់ថា សូមសាធារណជនទាំងក្នុង និងក្រៅប្រទេស មានការភ្ញាក់ផ្អើលជាខ្លាំងចំពោះសមត្ថភាពរបស់កម្ពុជា នៅក្នុងការធានាផ្គត់ផ្គង់អគ្គិសនី និងប្រព័ន្ធអុីនធើណេត ដោយខ្លួនឯង។ សម្ដេចធិបតីរំលេចឱ្យដឹងថា នៅក្រោយទទួលព័ត៌មានថា មានក្រុមជ្រុលនិយមថៃមួយចំនួនតូចស្នើដល់រដ្ឋាភិបាលថៃ ឱ្យកាត់ផ្ដាច់ប្រព័ន្ធអគ្គិសនី និងអុីនធើណេត ឈប់ផ្គត់ផ្គង់ឱ្យកម្ពុជា សម្ដេចបានបញ្ជាឱ្យកាត់ផ្ដាច់ប្រព័ន្ធអុីនធើណេត និងអគ្គិសនីដែលផ្គត់ផ្គង់ដោយថៃ ដោយដាក់ឱ្យដំណើរការប្រភពថាមពលអគ្គិសនី និងអុីនធើណេតរបស់កម្ពុជាវិញ។ សម្ដេចធិបតីបញ្ជាក់បន្ថែមថា កម្ពុជាមានលទ្ធភាពគ្រប់គ្រាន់នៅក្នុងការផ្គត់ផ្គង់ និងម្ចាស់ការដោយខ្លួនឯង។

សម្ដេចធិបតី នាយករដ្ឋមន្រ្ដី នៃកម្ពុជា ថ្លែងថា ៖ លទ្ធផលជាក់ស្ដែងនៅពេលបច្ចុប្បន្នបានបង្ហាញយ៉ាងច្បាស់ចំពោះការខិតខំរបស់សម្ដេចតេជោ ហ៊ុន សែន ដែលបានដាក់ចេញនូវគោលនយោបាយ អភិវឌ្ឍប្រទេសជាតិក្នុងរយៈពេលជាង ៤០ ឆ្នាំមកនេះ ជាពិសេសលទ្ធផលនៃការផ្គត់ផ្គង់អគ្គិសនី និងអុីនធើណេតនាពេលនេះ ។

សម្តេច ហ៊ុន ម៉ាណែត ទទួលស្គាល់ថា ការធ្វើ​វារីអគ្គិសនីពិតជាប៉ះពាល់ ប៉ុន្តែបើយើងមិន​ធ្វើ​សោះ យើងមិនអាចមាន​សមត្ថភាពផ្គត់ផ្គង់អគ្គិសនី១០០ភាគរយ​ដោយ​ខ្លួនឯង ដូចពេលនេះទេ។

សម្តេចអះអាងថា រាល់​ការអនុវត្តគម្រោង សុទ្ធតែមានការសិក្សាច្បាស់លាស់៕

ដោយ ៖ សិលា


ចែករំលែក៖