ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលរាជធានីភ្នំពេញ ក្រុងពាលី សុំសេចក្ដីសុខ សេចក្ដីចម្រើន មុនពីធីព្យុហយាត្រា សហភាពសហពន្ធ័យុវជនកម្ពុជាថ្ងៃ១៨ មិថុនា ២០២៥

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំពិធីក្រុងពាលី  សុំម្ចាស់ទឹកម្ចាស់ដីអ្នកថែរក្សាទីតាំងទឹកដីប្រារព្វពិធីឱ្យ ប្រព្រឹត្តទៅបានសុខសប្បាយ និងជោគជ័យ តាមបែបសាសនា ក្រោមអធិបតីភាព ឯកឧត្ដម សំហេង បុរស រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីនិងជាតំណាង ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមុខងាសាធារណៈ និងជាប្រធានសហភាពសហពន្ធ័យុវជនកម្ពុជា ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ។

       ពិធីនេះបែបសាសនានេះធ្វើឡើងនៅរសៀលថ្ងៃទី១៧ មិថុនា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលកោះពេជ្រ  ដើម្បីឱ្យដំណើការ ព្យុះហយាត្រាសាមគ្គីភាព(Solidarity Mach) ដែលរៀបចំឡើងដោយសហភាពសហពន្ធ័យុវជនកម្ពុជាសហការជាមួយសាលារាជធានីភ្នំពេញ នឹងរៀបចំអោយមានកម្មវិធីព្យុះហយាត្រាសាមគ្គីភាពដែលនឹងធ្វើឡើងនាព្រឹកថ្ងៃទី១៨ស្អែកនេះ គ្រោងចេញដំណើរដោយថ្មើរជើងពីមុខសាលពិពណ៏សន្និបាតកោះពេជ្រឆ្ពោះទៅវិមានឯក រាជ្យដែលនឹងមានមហាជនចូលរួមរាប់ម៉ឺននាក់ ប្រព្រឹត្ដទៅដោយរលូន ។ 

      សូមបញ្ជាក់ថា៖កាលពីរសៀលថ្ងៃទី១៦មិថុនា ក្នុងកិច្ចប្រជុំបង្ហាញពីខ្លឹមសារនៃគម្រោងព្យុះហយាត្រាសាមគ្គីភាព ខាងលើនេះឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋរដ្នមន្ត្រីបានគូសបញ្ជាក់ថា៖នេះជាព្រឹត្តិការប្រវត្តិសាស្ត្រ និងមានអត្ថន័យដ៏  ជ្រាលជ្រៅនៃខឿនការពារជាតិប្រជាជន។គោលបំណងសំខាន់នៃពិធីព្យុះហយាត្រានាពេលនេះ ចង់ប ង្ហាញពីការគាំទ្រសុចរិតភាព និងភាពស្រប ច្បាប់របស់កម្ពុជាផ្អែកលើច្បាប់ និងបទដ្ឋានគតិយុត្តិ(កម្ពុជា មិនមានបំណងចង់បានទឹកដីរបស់ប្រទេសណាមួយ  សូម្បីតែមួយមីលីម៉ែត្រប៉ុន្តែកម្ពុជាមិនអោយនរណាយកដីរបស់ខ្លួនសូម្បីតែមួយមីលីម៉ែត្រដែរ។បង្ហាញការគាំទ្រវិធានការរបស់រាជរដ្ឋាភិបាលទាំងផ្នែកការទូត ផ្នែកការទូត ផ្នែកការពារជាតិ ផ្នែកច្បាប់ការពារជាតិប្រជាជន។បង្ហាញការគាំទ្រក្នុងការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការរៀបចំឯកសារដើម្បីដាក់ទៅតុលាការយុត្តិធម៏អន្តរជាតិ (ICJ) ដោយផ្អែកលើស្មារតីត្រូវពន្លត់ភ្លើងជាជាងអង្គុយបក់ផ្សែង។ស្មារតីរបស់យើង សកម្មភាព កាយវិការ និងសំឡេងនៃការគាំទ្ររបស់យើងម្នាក់ៗ គឺជាកំលាំងចិត្តសំរាប់រាជរដ្ឋាភិបាល និងកងកំលាំងប្រដាប់អាវុធរបស់យើងនាពេលនេះ។

     ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋរដ្នមន្ត្រី,ឯកឧត្តមហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមុខងាសាធារណៈ និងជាប្រធានសហភាពសហពន្ធ័យុវជនកម្ពុជា,ឯកឧត្តមនេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងពត៏មាន,ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ សុទ្ធតែបានបង្ហាញនូវការប្តេជ្ញាចិត្តខ្ពស់ក្នុងការរៀបចំព្រឹត្តិ ការព្យុះហយាត្រាថ្ងៃទី១៨មិថុនា ធានាបានសន្តិសុខសណ្តាប់ធ្នាប់របៀប រៀប រយសាធារណៈ ឱ្យបាន១០០%៕

ដោយ ៖ សំរិត


ចែករំលែក៖