ព័ត៌មានទាន់ហេតុការណ៍៖

ម៉ោង ០៩:០០នាទីព្រឹកច្រកទ្វារចាំយាមបានបើកដំណើរការធម្មតា

ចែករំលែក៖

ខេត្តកោះកុង៖ ស្ថានភាពច្រកទ្វារព្រំដែនអន្តរជាតិចាំយាម ថ្ងៃទី ២២ មិថុនា ២០២៥នៅម៉ោង ០៩:០០នាទីព្រឹកច្រកទ្វារចាំយាមបានបើកដំណើរការធម្មតា។ ការអនុវត្តបម្រាមមិនអនុញ្ញាតឲ្យនាំបន្លែផ្លែឈើពីថៃនៅតែបន្តអនុវត្តយ៉ាងតឹងរឹង។ ស្ថានភាពសន្តិសុខនៅតំបន់ស្ថិតក្នុងស្ថានភាពធម្មតា ខណៈអាកាសធាតុមានភ្លៀងធ្លាក់ ។ នេះបើយោងតាមការ បញ្ជាក់ពីអង្គភាពមន្ទីរព័ត៌មានខេត្តកោះកុង ៕

ដោយ៖ សិលា


ចែករំលែក៖