ព័ត៌មានទាន់ហេតុការណ៍៖

គណៈកម្មការទី១០ព្រឹទ្ធសភា ជួបពិភាក្សា និងធ្វើបច្ចុប្បន្នភាព អនុស្សរណៈនៃការយោគយល់គ្នា ជាមួយមូលនិធិចែករំលែកសង្រ្គោះជីវិតសកល នៃសាធារណរដ្ឋកូរ៉េ

ចែករំលែក៖

ភ្នំពេញ ៖ នាព្រឹកថ្ងៃចន្ទ ទី២៣ ខែមិថុនា ឆ្នាំ២០២៥ គណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយ នៃព្រឹទ្ធសភា (គណៈកម្មការទី១០) ដឹកនាំដោយ លោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា បានទទួលជួបពិភាក្សាការងារ ជាមួយគណៈប្រតិភូមូលនិធិចែករំលែកសង្រ្គោះជីវិតសកល នៃសាធារណរដ្ឋកូរ៉េ ដឹកនាំដោយលោក គីម ជុងណាម (Kim Jung-Nam) ប្រធានមូលនិធិចែករំលែកសង្រ្គោះជីវិតសកល នៃសាធារណរដ្ឋកូរ៉េ នៅសាលប្រជុំពិសេស៣ វិមានព្រឹទ្ធសភា។

ក្នុងឱកាសនោះ ភាគីទាំងពីរ បានធ្វើបច្ចុប្បន្នភាពអនុស្សរណៈនៃការយោគយល់គ្នារវាងគណៈកម្មការទី១០ព្រឹទ្ធសភា ជាមួយមូលនិធិចែករំលែកសង្រ្គោះជីវិតសកល នៃសាធារណរដ្ឋកូរ៉េ ដើម្បីបន្ថែមគម្រោងជំនួយដល់ខេត្តកំពត និងខេត្តកាកែវ។

ការធ្វើបច្ចុប្បន្នភាពអនុស្សរណៈនៃការយោគយល់គ្នានេះ រៀបចំឡើងក្នុងគោលបំណងដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់វិស័យសុខាភិបាល និងសុខុមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជា…។ នេះយោងតាមប្រភពពី នាយកដ្ឋានព័ត៌មាន ៕

ដោយ ៖ សិលា


ចែករំលែក៖