ខេត្តកំពង់ស្ពឺ៖ ដោយអនុវត្ដតាមប្រសាសន៍អភិបាលខេត្ដកំពង់ស្ពឺ និងបទបញ្ជាលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ កម្លាំងនគរបា នៃអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ នៅថ្ងៃអាទិត្យ ១២រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥បានសហការឃាត់មុខសញ្ញាក្មេងទំនេីងដែលបានបង្ហោះម៉ូតូនៅចំណុចទីតាំងផ្លូវបេតុងស្ថិតក្នុងភូមិពោធិ៍ ឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ០២នាក់គឺឈ្មោះ ជីន ផុន ភេទប្រុស អាយុ២០ឆ្នាំ រសនៅភូមិពងទឹក ឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ មុខរបរកម្មកររោងចក្រ ជាអ្នក
បេីកបង្ហោះនិងឈ្មោះ អាន រតនា ភេទប្រុស អាយុ១៤ឆ្នាំ រស់នៅភូមិទួលសំបូរ ឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ មុខរបរសិស្ស ជាអ្នកជិះពីក្រោយ ។
លោកវរសេនីយ៍ឯក ខឹម សាម៉ុន អធិការនគរបាលស្រុកសាមគ្គីមុនីជ័យ ដឹកនាំកម្លាំងប្រតិបត្តិការឃាត់និងដកហូតបានម៉ូតូ០១គ្រឿង ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ស្ពឺ 1W-9686 125cc HONDA បច្ចុប្បន្នបានឱ្យកម្លាំងបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ ដេីម្បីបន្ដនីតិវិធី៕

ដោយ៖ សូរិយា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច