ខេត្តព្រះវិហារ ៖ «លើលោកនេះ មិនទាន់មាននរណាអាចបោកប្រាស់ ហ៊ុន សែន បានទេ។ មិនទាន់មាននរណា យកប្រៀបលើ ហ៊ុន សែន បានទេ»។ នេះជាការលើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្ដាំទៅនាយករដ្ឋមន្រ្តីថៃ ផែថងថាន ស៊ីណាវ៉ាត់ត្រា ថា កុំចង់លេងល្បិចជាមួយសម្ដេច លើបញ្ហាព្រំដែននេះ។
ពីពិធីសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ក្នុងខេត្ត ព្រះ វិហារ នៅថ្ងៃទី២៧ ខែមិថុនា សម្ដេច ហ៊ុន សែន បានបន្ថែមថា នាយករដ្ឋមន្រ្តីថៃ កំពុងមើលសម្ដេចខុសហើយ ដែលហ៊ានប្រមាថលើសម្ដេច ។ សម្ដេច ក៏បានរម្លឹកថា សម្ដេចធ្លាប់ជួយសង្គ្រោះលោក ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា និងលោកស្រី យ៉ីងឡាក់ ស៊ីណាវ៉ាត់ត្រា ដែលត្រូវជាឪពុកនិងម្ដាយមីង របស់នាយករដ្ឋមន្រ្តី ផែថងថាន។
សម្តេចតេជោ ហ៊ុន សែន ចាត់ទុកទង្វើរបស់លោកស្រីនាយករដ្ឋមន្ត្រីថៃ សន្ទនាជាមួយសម្តេច ដោយវាយប្រហារលើមេយោធាភូមិភាគ២ គឺជាទង្វើក្បត់ជាតិ!
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការឆបោកអនឡាញ, កម្ពុជាគ្រាន់តែជាប្រទេសរងគ្រោះ ដោយសារថែតែប៉ុណ្ណោះ ព្រោះថៃ ជាប្រទេសមានជើងហោះហើរតភ្ជាប់ទៅប្រទេសនានា ហើយនាំជនឆបោកទាំងនោះចូលប្រទេស! ៕

ដោយ ៖ សិលា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច