ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញ ជួបសំណេះសំណាល និង ពិសាអាហារសាមគ្គីមហាគ្រួសារសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ នៅល្ងាចថ្ងៃសុក្រ ទី២៧ ខែមិថុនា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអញ្ជើញ ជួបសំណេះសំណាល និង ពិសាអាហារសាមគ្គីមហាគ្រួសារសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មកម្ពុជា។

សហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មកម្ពុជា ជាវិស័យឯកជន បានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា ដែលមានចំណែករហូតជាង៩០ភាគរយនៃអាជីវកម្មទាំងអស់ ដែលបានចូលរួមបង្កើតការងារ ផ្តល់ប្រាក់ចំណូលផ្ទាល់ និងប្រយ៉ោល និងបង្កើនជីវភាពរបស់ប្រជាពលរដ្ឋមានការរីកចម្រើនជាបន្ដបន្ទាប់។  រាជរដ្ឋាភិបាលគ្រប់អាណត្តិបានផ្តល់ការយកចិត្តទុកដាក់ គាំទ្រ និងលើកកម្ពស់វិស័យឯកជន ជាពិសេស ការយកចិត្តទុកដាក់ទៅលើ សហគ្រាសធុនតូច និងមធ្យម(SMEs) ដែលបានកំណត់ជាអាទិភាពមួយរបស់រដ្ឋាភិបាលអាណត្តិទី៧៕

ដោយ ៖ សិលា


ចែករំលែក៖