ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចធិបតី​៖​ មានពួកក្រុមអគតិ​ និងជ្រុលនិយម​ ឆ្លៀតឱកាសបង្កេីតការភាន់ច្រលំ​ ឬបង្កប់ចេតនាទុច្ចរិតផ្សេងៗ​ បានចិញ្ចឹមចិត្តបង្កេីតការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ​ ដោយបន្លំជាផេកផ្លូវការរបស់សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី

ចែករំលែក៖

ភ្នំពេញ​៖​ សម្ដេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីកម្ពុជា​ នៅព្រឹក​ថ្ងៃ​សៅរ៍​ទី​២៨​ ខែមិថុនា​ឆ្នាំ​២០២៥នេះ​ បានថ្លែង​ថា​ សូមជម្រាបជូនបងប្អូន​ អ៊ំពូមីង​ តាយាយមេត្តាជ្រាបថា​ ពួកក្រុមអគតិ​ និងជ្រុលនិយម​ ឆ្លៀតឱកាសបង្កេីតការភាន់ច្រលំ​ ឬបង្កប់ចេតនាទុច្ចរិតផ្សេងៗ​ បានចិញ្ចឹមចិត្តបង្កេីតការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ​ ដោយបន្លំជាផេកផ្លូវការរបស់សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី​ តាមរយៈ​៖

១/​ ការផុសដោយធ្វេីជារូបភាព​ ហេីយផុសក្នុងក្រុមផ្សេងៗរបស់បណ្តាញសង្គមហ្វេសប៊ុក

២/​ កាត់តរូបគណនីរបស់សម្តេចបវរធិបតី​ ដោយសរសេរសារក្លែងក្លាយ​ ភ្ជាប់នឹងរូបភាព​ តែចំនុចដែលខុស​ គឺគ្មានបញ្ចេញម៉ោង​ បេីផុសចេញពីផេកពិត​ គឺនឹងមានការបង្ហាញម៉ោង​ ឬថ្ងៃផុស​ (ដូចជូនភ្ជាប់ក្នុងរូបភាព)

៣/​ ការផុសចេញពីផេកផ្លូវការ​ គឺតែងមានតំណភ្ជាប់ទាំងអស់​ (Link) មានន័យថាគ្រប់ផុស​ គឺតែងមាន Link មួយជានិច្ច

៤/​ ផេកផ្លូវការរបស់សម្តេចបវរធិបតី​ មានតំណភ្ជាប់តែមួយ​ គឺhttps://www.facebook.com/share/1HMhbKEmCr/?mibextid=wwXIfr

៥/​ ផេកផ្លូវការរបស់សម្តេចបវរធិបតី​ គឺមានអ្នកតាមដាន​ ១,៨លាននាក់។ 

អាស្រ័យហេតុនេះ​ សូមបងប្អូន​ អ៊ំពូមីង​ តាយាយ​ បង្កេីនការប្រុងប្រយ័ត្ន​ និងតាមដានផេកផ្លូវការរបស់សម្តេចបវរធិបតី​ ដែលមានតែមួយ​ ដូចបានបញ្ជាក់ជូននិងតាមរយ:តំណភ្ជាប់ខាងលេី​ ហេីយមិនមានការផុសក្នុងក្រុមផ្សេងនៃហ្វេសប៊ុកនោះទេ៕

ដោយ​៖ តារា​


ចែករំលែក៖